ប្រធានាធិបតីក្រូអាស៊ីធ្វើសច្ចាប្រណិធានទទួលដំណែង
|
លោកស្រី Kolinda Grabar Kitarovic ក្នុងពិធីធ្វើសច្ចាប្រណិធាន
(រូបថតៈAFP/TTXVN ) |
(VOVworld)-នាថ្ងៃទី១៥កុម្ភៈ ប្រធានាធិបតីក្រូអាស៊ីលោកស្រី Kolinda Grabar
Kitarovic បានធ្វើសច្ចាប្រណិធានទទួលដំណែងក្នុងពិធីដ៏អធឹកអធម១នៅទី
លាន Saint Marc រដ្ឋធានី Zagreb។ ចូលរួមពិធីនេះ មានវត្តមានរបស់ប្រធានា
ធិបតី មួយចំនួនក្នុងនោះមានប្រធានាធិបតីអាល់បានី ហុងហ្គារី ស្លូវ៉ាគី ជា
ដើម។ ថ្លែង មតិក្នុងពិធីនេះ លោកស្រី Kitarovic បានសន្យាថា នឹងខំប្រឹងប្រែង
អស់ពីកម្លាំងកាយចិត្ត ដើម្បីជួយក្រូអាស៊ីឲ្យក្លាយទៅជាប្រទេសសម្បូរធូធារ។
លោកស្រី Kitarovic មានអាយៈ ៤៦ឆ្នាំ ជាសមាជិកគណៈបក្សសហគមប្រជា
ធិបតេយ្យ ទទួលជ័យ ជំនេះជាប្រធានាធីបតីក្រូអាស៊ីក្នុងការបោះឆ្នោតនាថ្ងៃទី
១១មករាកម្លងទៅ។ លោកស្រីធ្លាប់កាន់ដំណែងជារដ្ឋមន្ត្រីការបទេសក្រូអាស៊ី និងជាជនមួយនាក់គាំទ្រ គោលមាគ៌ាចូលរួម EU និងអង្គការអាត្លង់តិចខាងជើង
NATO ផងដែរ៕