ប្រធានាធិបតីកូឡុំប៊ីមានសុទិដ្ឋិនិយមស្តីពីលទ្ធភាពដំណើរការចរចារសន្តិភាពជាមួយ ELN
|
ប្រធានាធិបតីកូឡុំប៊ីមានសុទិដ្ឋិនិយមស្តីពីលទ្ធភាពដំណើរការចរចារសន្តិភាពជាមួយ ELN (VNA) |
(VOVworld) – នាថ្ងៃទី ៦ តុលា ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel
Santos បានសម្តែងសុទិដ្ឋិនិយមស្តីពីលទ្ធភាពរៀបចំការចរចារសន្តិភាព
ជាមួយក្រុមកងទ័ពរំ ដោះជាតិ (ELN) យ៉ាងឆាប់ៗ បន្ទាប់ពី កំលាំងនេះ
ដោះលែងចំណាប់ខ្មាំងមួយដែលជា អតីតអភិបាលក្រុង Charala លោក
Leon Ardila។ លោក Ardila ត្រូវបានចាប់ចំណាប់ ខ្មាំងនាខែ កក្កដា ឆ្នាំ
២០១៥។ ប្រធានាធិបតី Santos បានវាយតំលៃខ្ពស់ចំពោះទង្វើ របស់ ELN
ហើយសង្កត់ធ្ងន់នឹងដំណើរការសន្ទនាជាមួយក្រុមប្រដាប់អាវុធធំទី ២
នៅ ប្រទេសនេះ ក្រោយពី កំលាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC)
ដោយសារ ការដោះលែងចំណាប់ខ្មាំងគឺជាលក្ខ័ណ្ឌបុព្វបទដែលរដ្ឋាភិបាល
បាននាំចេញដើម្បីអាច រៀបចំការចរចារ។ នាបច្ចុប្បន្ន មិនទាន់ដឹងច្បាស់
លាស់ចំនួនចំណាប់ខ្មាំងរបស់ ELN នៅឡើយ ប៉ុន្តែក្នុងនោះមានអ្នក
នយោបាយមួយចំនួនជាអ្នកជំងឺ។ នាថ្ងៃដដែល សហគមកាកបាត
ក្រហមអន្តរជាតិបានអះអាងថា៖ អង្គការនេះត្រៀមខ្លួនជាស្រេច
សហប្រតិបត្តិការបង្កលក្ខណៈងាយស្រួលសំរាប់ខឿនសន្តិភាពនៅកូឡុំប៊ី៕