|
ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron
នៅសន្និសីទកាសែត (រូបថត៖Xinhua/TTXVN) |
(VOVworld) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស នា
ថ្ងៃទី២១ តុលា ប្រធានាធិបតីចិនលោក Xi Jinping បានអញ្ជើញជួបចរចារជាមួយ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron។ថ្លែងមតិនៅសន្និសីទ កាសែតបន្ទាប់
នោះ នាយករដ្ឋមន្រ្តីអង់គ្លេសបានសំដែងក្ដីសោមនាស្សរីករាយចំពោះមុខការដែល
ប្រទេសទាំងពីរទទួលបានកិច្ចព្រមព្រៀងកសាងរោងចក្រអគ្គីសនី នុយក្លេអ៊ែរថ្មី
Hinkley នៅអង់គ្លេសដោយមានទុនវិនិយោគមួយចំណែករបស់ ចិន។ថ្នាក់ដឹកនាំ
ទាំងពីរក៏បានពិភាគ្សាអំពីបញ្ហាផ្សេងៗទៀតដូចជាសន្តិសុខ បណ្ដាញអ៊ីនធឺណែត
សិទ្ធិមនុស្ស ប្រឆាំងភាពក្រីក្រលើទូទាំងពិភពលោកនិង អភិវឌ្ឍន៍ទ្វីបអាហ្វ្រិកផង
ដែរ។
បន្ទាប់ពីសន្និសីទកាសែត ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញចូលរួមសិក្ខាសាលា
រវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរហើយធ្វើក្សិណសាក្សីពិធីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងសហប្រតិបតិ្តការថ្មីនានាក្នុងតំលៃចំនួន៣០ពាន់លានផោន៕