ប្រធានាធិបតីជាប់ឆ្នោត លោក J.Biden ប្រកាសតែងតាំងទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកចិន
(VOVWORLD) - ក្រុមការងារផ្ទេរអំណាចរបស់ ប្រធានាធិបតីជាប់ឆ្នោតលោកលោក Joe Biden បានឲ្យដឹងថា លោកស្រី Rosenberger នឹងជាអ្នករាយការណ៍ផ្ទាល់ទៅកាន់លោក Kurt Campbell ។
លោកស្រី Laura Rosenberger អ្នកនយោបាយជើងចាស់ម្នាក់របស់ក្រសួងការបរទេស និងសេតវិមាន (រូបថត៖ politico.com) |
នៅថ្ងៃទី ១៤ ខែមករា អ្នកនាំពាក្យរបស់ប្រធានាធិបតីជាប់ឆ្នោតលោកលោក Joe Biden បានឲ្យដឹងថា លោកស្រី Laura Rosenberger អ្នកនយោបាយជើងចាស់ម្នាក់របស់ក្រសួងការបរទេស និងសេតវិមាននឹងត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមានទទួលបន្ទុកចិន ក្នុងរដ្ឋការថ្មីរបស់សហរដ្ឋអាមេរិក។ ក្រុមការងារផ្ទេរអំណាចរបស់ ប្រធានាធិបតីជាប់ឆ្នោតលោកលោក Joe Biden បានឲ្យដឹងថា លោកស្រី Rosenberger នឹងជាអ្នករាយការណ៍ផ្ទាល់ទៅកាន់លោក Kurt Campbell ។ លោក Campbell គឺជាអ្នកនយោបាយជើងចាស់ម្នាក់ ដែលបានតែងតាំងជាអ្នកសម្របសម្រួលជាន់ខ្ពស់របស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ដែលត្រូវទទួលបន្ទុក គោលនយោបាយមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក នៅក្រុមប្រឹក្សាសន្តិសុខជាតិនៃ សេតវិមាន (NSC) ផងដែរ៕