ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិកលោក Joe Biden ប្រកាសក្រុមការងារឆ្លើយតបនឹងជំងឺកូវីដ១៩
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែធ្នូ តាមម៉ោងនៅវៀតណាម ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក ចូបៃដិន (Joe Biden) បានប្រកាសក្រុមការងារជំនាញខាងឆ្លើយតបថ្មីរបស់រដ្ឋអំណាចដែលទទួលបន្ទុកការទប់ស្កាត់ជំងឺរាតត្បាតសកលជំងឺកូវីដ១៩ ។
អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា Xavier Becerra (រូបថត៖ nbcnews.com) |
នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុង Delaware លោក ចូបៃដិនបានណែនាំអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលី ហ្វ័រនីញា Xavier Becerra ធ្វើជារដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្ស។
រីឯវេជ្ជបណ្ឌិត Rochelle Walensk ធ្វើជាប្រមុខ មជ្ឈមណ្ឌលគ្រប់គ្រងនិង ទប់ស្កាត់ជំងឺឆ្លងអាមេរិកជាដើម។
ក្រៅពីនេះលោក ចូបៃដិនក៏បានកំណត់“ ការពាក់ម៉ាស់ការពារ ចាក់វ៉ាក់សាំង និងបើកសាលារៀនឡើងវិញ គឺជាគោលដៅសំខាន់ចំនួន ៣ ក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការកាន់អំណាចរបស់លោក” ។
ទន្ទឹមនឹងនេះ លោក ចូបៃដិន ក៏បានអំពាវពាវរដ្ឋសភាចំណាយថវិកាគ្រប់គ្រាន់ដើម្បីធានាការចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសផងដែរ៕