ប្រធានាធិបតីជាប់ឆ្នោតប្រេស៊ីល អំពាវនាវឱ្យកសាងប្រទេសប្រកបដោយសន្តិភាព និងសាមគ្គីភាព
(VOVWORLD) - នាព្រឹកថ្ងៃទី ៣១ ខែតុលា ប្រធានាធិបតីជាប់ឆ្នោតប្រេស៊ីល លោក Luiz Inacio Lula da Silva បានអំពាវនាវឱ្យប្រជាជនឆ្ពោះទៅរក "សន្តិភាពនិងសាមគ្គីភាព" នៅក្នុងប្រទេសដែលកំពុងបែកបាក់យ៉ាងជ្រាលជ្រៅនេះ ហើយបានសង្កត់ធ្ងន់លើគោលដៅធ្វើសមាហរណកម្មអន្តរជាតិ និងអភិរក្សព្រៃអាម៉ាហ្សូន។
រូបថត៖ he New York Times/TTXVN |
នៅក្នុងសុន្ទរកថាបន្ទាប់ពីបានយកឈ្នះការបោះឆ្នោតប្រធានាធិបតីជុំទីពីរ លោក Luiz Inacio Lula da Silva បានលើកឡើងអំពីសមភាពយេនឌ័រ សមភាពពូជសាស្រ្ត ក៏ដូចជាភាពបន្ទាន់នៃកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងវិបត្តិស្បៀងអាហារ ដែលកំពុងប៉ះពាល់ដល់ប្រជាជនប្រេស៊ីល។ លោកបានសន្យាថា រដ្ឋាភិបាលថ្មីនឹងស្តារឡើងវិញសេដ្ឋកិច្ច ហើយឆ្ពោះទៅរកគោលដៅនៃការកសាង "ប្រទេសប្រេស៊ីលប្រកបដោយសន្តិភាព និងប្រជាធិបតេយ្យ ជាមួយនឹងឱកាសអភិវឌ្ឍន៍ជាច្រើន"។ ប្រទេសប្រេស៊ីលបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកតួនាទីរបស់ខ្លួនក្នុងការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដោយខិតខំប្រឹងប្រែងដើម្បីការពារប្រជាជីវសាស្រ្តទាំងអស់របស់យើង ជាពិសេសគឺព្រៃអាម៉ាហ្សូន៕