ប្រធានាធិបតីជាប់ឆ្នោតរបស់បារាំងសន្យាការពារកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបំរ៉ែបំរួលអាកាសធាតុ

(VOVWORLD) - នាថ្ងៃទី ៨ ឧសភា ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិក លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតបារាំង លោក Emmanuel Macron បានអះអាងថា៖ លោកនឹងការពារកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពី បំរ៉ែបំរួលអាកាសធាតុ។ 
 
ប្រធានាធិបតីជាប់ឆ្នោតរបស់បារាំងសន្យាការពារកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបំរ៉ែបំរួលអាកាសធាតុ - ảnh 1 ប្រធានាធិបតីជាប់ឆ្នោតរបស់បារាំងសន្យាការពារកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីបំរ៉ែបំរួលអាកាសធាតុ

(VOVworld) – នាថ្ងៃទី ៨ ឧសភា ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី អាមេរិក លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតបារាំង លោក Emmanuel Macron បានអះអាងថា៖ លោកនឹងការពារកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពី បំរ៉ែបំរួលអាកាសធាតុ។ អ្នកនាំពាក្យរបស់លោក Macron លោកស្រី Launrence Haim  បានឲ្យដឹងថា៖ ក្នុងការសន្ទនាតាមទូរស័ព្ទពោលខាងលើ លោក Macron បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺបញ្ហាសំខាន់និងរសើបចំពោះ ប្រទេសបារាំង។ ថ្នាក់ដឹកនាំបារាំងរូបនេះបានអះអាងនឹងខំប្រឹងប្រែងក្នុងកិច្ច ការពារប្រជាពលរដ្ឋបារាំង។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីបញ្ហាផ្សេងៗ ទៀតដូចជា៖ ការប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម ទំនាក់ទំនងឆ្លងអាត្លងទិក និងស្ថានភាពសេដ្ឋកិច្ច។ អ្នកប្រមុខរដ្ឋបារាំងនិងអាមេរិកបានឯកភាពជួបធ្វើការ នៅទីក្រុង Brussels  (បែលហ្ស៊ីក) នាថ្ងៃទី ២ ឧសភា ខាងមុខ នៅខាងក្រៅ សន្និសីទកំពូល  NATO។ នាថ្ងៃដដែល ប្រធានាធិបតីទួរគី លោក  Tayyip Erdogan នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi និងអគ្គលេខាធិការ អ.ស.ប. លោក Antonio Guterres បានផ្ញើសារទូរលេខអបអរសាទរដល់ប្រធានា ធិបតីជាប់ឆ្នោតបារាំង លោក Emmanuel Macron៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ