ប្រធានាធិបតីជាប់ឆ្នោតអាមេរិកបន្តស្វែងរកបេក្ខជនសំរាប់តំណែងរដ្ឋមន្ត្រីការបរទេស

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកបន្តស្វែងរកបេក្ខជនសំរាប់តំណែងរដ្ឋមន្ត្រីការបរទេស - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងអតីតបេក្ខជនប្រធានាធិបតីអាមេរិក
លោក Mitt Romney​ (រូបថត៖AFP/TTXVN)

(VOVworld) - ក្រុមផ្ទេរប្រគល់អំណាចរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក
លោក Donald Trump នាថ្ងៃទី២៨ វិច្ឆិកា ឲ្យដឹងថា​ ក្នុងសប្ដាហ៍នេះ លោក Trump នឹង
ជួបសន្ទនាជាមួយអតីតនាយកស្ថាប័នស៊ើបការណ៍សម្ងាត់កណ្ដាលអាមេរិក (CIA)
 ឧត្តមសេនីយ៍ចូលនិវត្តន៍លោក David Petraeus និងប្រធានគណៈកម្មាធិការកិច្ចការ
បរទេសនៃព្រឹទ្ធសភាអាមេរិកលោក Bob Corker ព្រមទាំងមានជំនួបលើកទី២ជា
មួយអតីតបេក្ខជនប្រធានាធិបតីអាមេរិកលោក Mitt Romney ផងដែរ។មនុស្សទាំងបី
នាក់នេះសុទ្ធតែជាបេក្ខជនជួរមុខសំរាប់តំណែងរដ្ឋមន្រ្តីការបរទេសក្នុងគណៈរដ្ឋ
មន្ត្រីរបស់លោក Trump។
នាថ្ងៃដដែល បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សបៃតងលោកស្រី Jill
 Stein បានដាក់ពាក្យស្នើសុំរាប់សន្លឹកឆ្នោតជាថ្មីម្ដងទៀតនៅកន្លែងបោះឆ្នោតជាង
១០០នៅរដ្ឋ Pennsylvanina។លោកស្រី Stein បានរៃអង្គាសមូលនិធិចំនួន៦លាន៣
សែនដុល្លាអាមេរិកដើម្បីចំណាយការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ ចំនួន៣នោះ
គឺរដ្ឋ Wisconsin រដ្ឋ Pennsylvania និងរដ្ឋ Michigan ជាកន្លែងដែល បេក្ខជនលោក
Donald Trump បានឈ្នះលើគូប្រជែងលោកស្រី Hillary Clinton ក្នុងការបោះឆ្នោត
ប្រធានាធិបតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ