ប្រធានាធិបតីជាប់ឆ្នោតអាមេរិកផ្ដល់យោបល់លុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកផ្ដល់យោបល់លុបចោលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី - ảnh 1
ប្រធានាធិបតីជាប់ឆ្នោត អាមេរិកលោក Donald Trump (រូបថត៖Reuters)

(VOVworld) - ប៉ុន្មានថ្ងៃមុននឹងឡើងកាន់តំណែង ប្រធានាធិបតីជាប់ឆ្នោត
អាមេរិកលោក Donald Trump បាននាំចេញទស្សនៈមួយចំនួនស្ដីអំពីគោល
នយោបាយរបស់អាមេរិកចំពោះទ្វីបអឺរ៉ុប។តាមបទឆ្លើយសម្ភាសន៍រួមដែលត្រូវបាន
កាសែត Times of London (អង់គ្លេស)និង Bild (អាល្លឺម៉ង់)ចុះផ្សាយនាថ្ងៃទី ១៥ មករា
ថា លោក Donald Trump ចាត់ទុកថា NATO មិនយកចិត្តទុកដាក់ដល់ការដោះស្រាយ
បញ្ហាភេរវកម្មនោះទេ។លោក Trump ក៏បានផ្ដល់យោបល់អំពីការ លុបចោលបទ
ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដើម្បីប្ដូរយកវិញនូវកិច្ចព្រមព្រៀងកាត់បន្ថយអាវុធ
នុយក្លេអ៊ែរយ៉ាងខ្លាំងក្លា។លោករូបនេះក៏បានស្វាគមន៍ការដែលអង់គ្លេសចាកចេញ
ពីសហភាពអឺរ៉ុប ឬហៅថា Brexit ទៀតផង។ស្ដីអំពីវិបត្តិជន ចំណាកស្រុកលោក
 Trump ចាត់ទុកថា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានធ្វើឲ្យមាន
កំហុសនៅពេលសំរេចបើកច្រកទ្វារព្រំដែនសំរាប់រលកជន ចំណាកស្រុកចូល
ក្នុងអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ