ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក J.Biden ជ្រើសតាំងបុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខជាតិ
(VOVWORLD) - នៅថ្ងៃទី ១៣ ខែមករា ក្រុមអន្តរកាលរបស់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក J.Biden បានប្រកាស តែងតាំងមុខតំណែងសំខាន់ចំនួន ៣ សម្រាប់ជួរបុគ្គលិកលើវិស័យសន្តិសុខជាតិ។
លោកស្រី Anne Neuberger នឹងកាន់តំណែងជាថ្នាក់ដឹកនាំអង្គភាពសន្តិសុខតាម អ៊ីនធឺណិតថ្មីនៅក្រុមប្រឹក្សាសន្តិសុខជាតិ (ប្រភព៖ compsmag.com) |
ក្នុងនោះ ជ្រើសតាំងលោកស្រី Anne Neuberger ដែលជាមន្ត្រីជួរមុខនៃ ទីភ្នាក់ងារសន្តិសុខជាតិ (NSA) កាន់តំណែងជាថ្នាក់ដឹកនាំអង្គភាពសន្តិសុខតាម អ៊ីនធឺណិតថ្មីនៅក្រុមប្រឹក្សាសន្តិសុខជាតិ។ ទន្ទឹមនឹងនេះ ក្រុមអន្តរកាលរបស់លោក J.Biden ក៏បានប្រកាសតែងតាំងលោកស្រី Elizabeth Sherwood-Randall អតីតអនុរដ្ឋមន្រ្តីក្រសួងថាមពល ធ្វើជាអនុទីប្រឹក្សាសន្តិសុខជាតិ និងជាទីប្រឹក្សាសន្តិសុខមាតុភូមិ។ ក្នុងពេលនោះ លោក Russ Travers អតីតប្រធានស្តីទីនៃមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិ (NCTC) ត្រូវបានតែងតាំងជាអនុប្រធានទីប្រឹក្សាសន្តិសុខមាតុភូមិផងដែរ៕