ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូបៃដិន ជ្រើសរើសមន្ត្រីដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩

(VOVWORLD) - ប្រធានាធិបតីជាប់ឆ្នោត លោក ចូបៃដិន (Joe Biden) បានជ្រើសរើសអតីតនាយករដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) លោក David Kessler ធ្វើជាប្រធានកម្មវិធីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា "ប្រតិបត្តិការរហ័ស"។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូបៃដិន ជ្រើសរើសមន្ត្រីដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ - ảnh 1លោក David Kessler ធ្វើជាប្រធានកម្មវិធីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា "ប្រតិបត្តិការរហ័ស"។ (រូបថត៖ New York News Times/TTXVN)

កាសែតញូវយ៉កថែមស៍ (New York Times) បានដកស្រង់ប្រភពព័ត៌មានដោយមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី ១៥ ខែមករា បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូបៃដិន (Joe Biden) បានជ្រើសរើសអតីតនាយករដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) លោក David Kessler ធ្វើជាប្រធានកម្មវិធីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា "ប្រតិបត្តិការរហ័ស" ។

មុននោះ លោកបណ្ឌិត Moncef Slaoui ទីប្រឹក្សាវិទ្យាសាស្ត្រផ្នែកប្រតិបត្តិការរហ័ស បានលាលែងពីតំណែងតាមការស្នើសុំរបស់ក្រុមអ្នកផ្ទេរអំណាចរបស់លោក ចូបៃដិន។ តាមផែនការ លោក Moncef Slaoui នឹងបន្តកាន់តំណែងនេះ      រយៈពេលមួយខែ ដើម្បីជួយក្នុងដំណើរការប្រគល់ការងារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ