ប្រធានាធិបតីជាប់ឆ្នោប់ហ្វីលីពីនប្រកាសមិនលុបចោលសិទ្ធិចំពោះកោះថ្ម Scarborough


ប្រធានាធិបតីជាប់ឆ្នោប់ហ្វីលីពីនប្រកាសមិនលុបចោលសិទ្ធិចំពោះកោះថ្ម Scarborough  - ảnh 1
ប្រធានាធិបតីជាប់ឆ្នោប់ហ្វីលីពីនប្រកាសមិនលុបចោលសិទ្ធិចំពោះកោះថ្ម Scarborough (Image: VNA)

(VOVworld) – នាថ្ងៃទី ២ មិថុនា​ ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន លោក
Rodrigo Duterte បានប្រកាសនឹងមិនលុបចោលបណ្ដាសិទ្ធិនៃប្រទេសនេះ
ចំពោះកោះថ្ម Scarborough នៅ សមុទ្រខាងកើតដែលចិនបានទន្ទ្រានកាន់
កាប់ពីហ្វីលីពីនពីឆ្នាំ ២០១២ មក។​ ថ្លែងមតិនៅ សន្និសីទកាសែតបន្ទាប់ពី
ការទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន លោក
Duterte បានលើកច្បាស់ថា៖ ប្រទេសនេះគ្មានពេលណាលុបចោលសិទ្ធិរបស់
ខ្លួន ចំពោះកោះថ្ម Scarborough ទេ។ លោកបានអះអាងថា៖ នេះមិនជាបញ្ហា
ជំលោះ អធិបតេយ្យភាពដែនដីឡើយ នោះគឺការរារាំងរបស់ភាគចិនចំពោះ
ហ្វីលីពីនក្នុងការអនុវត្តបណ្ដាសិទ្ធិប្រកបដោយសេរីភាពដែលត្រូវបានទទួល
ស្គល់ក្នុងអនុញ្ញាច្បាប់សមុទ្ររបស់ អ.ស.ប. ឆ្នាំ ១៩៨២ (UNCLOS) ចំពោះ
តំបន់សេចក្តីផ្តាច់មុខដែលមានទំហ៊ុំ ២០០ ម៉ាយល៍។​ លោក Duterte ក៏បាន
ឲ្យដឹងថែមទៀតថា៖ លោកមិនពិភាក្សាអំពីជំលោះនៅសមុទ្រខាងកើតជា
មួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនឡើយដោយសារហ្វីលីពីនកំពុង
រងចាំងសាលក្រមរបស់តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA) នៅទីក្រុង
ឡាអេរ ហ៊ូឡង់ស្តីពីការប្តឹងតវ៉ារបស់ម៉ានីលទៅលើប៉េកាំងទាក់ទិនដល់
សេចក្តីប្រកាសអធិបតេយ្យភាពនៃប្រទេសនេះនៅសមុទ្រខាងកើត៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ