ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីបសន្យាអំពីដំណើរនយោបាយ

ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីបសន្យាអំពីដំណើរនយោបាយ - ảnh 1
ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីបសន្យាអំពីដំណើរនយោបាយ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៣ កញ្ញា ប្រធានាធិបតីជាបណ្តោះអាសន្នអេហ្ស៊ីប លោក Adly
Mansour បានសន្យាថា៖ រដ្ឋាភិបាលរបស់លោកនឹងរក្សាផែនការរៀបចំ ការបោះឆ្នោត
នាឆ្នាំ ២០១៤ ខាងមុខ ហើយសង្ឃឹមថា៖ បំរាមគោចរនឹងត្រូវ បានលុបចោលយ៉ាង
ឆាប់ៗក្នុងទូទាំងប្រទេស នាពាក់កណ្ដាលខែកញ្ញា។ ថ្លែងមតិក្នុងបទសម្ភាសណ៍លើ
កាណាល់ទូរទស្សជាតិអេហ្ស៊ីប លោក Mansour បានឲ្យដឹងថា៖ ការអនុវត្តដំណើរផ្ទេ
ប្តូរគឺអាទិភាពជួរមុខរបស់រដ្ឋាភិបាលអេហ្ស៊ីប នាបច្ចុប្បន្ន។ ស្តីពីការបោះឆ្នោតដែល
តាមគំរោងនឹងត្រូវបានរៀបចំឡើង នាពាក់ កណ្ដាលខែ កញ្ញា ឆ្នាំ ២០១៤ ប្រធានា
ធិបតី Mansour បានឲ្យដឹងថា៖ រដ្ឋាភិបាលជាបណ្តោះអាសន្នអេហ្ស៊ីបបានសន្យានឹង
អនុវត្តដំណើរនយោបាយ នាពេលវេលា សមស្រប បន្ទាប់ពីដំណើរការយកមតិរបស់
ប្រជាជនចំពោះពង្រាងរដ្ឋធម្មនុញ្ញ។ ក្រៅពីនោះ លោក Mansour បានសង្កត់ធ្ងន់ទៀត
ថា៖ អេហ្ស៊ីបកំពុងប្រឈមមុខ រាល់ការលំបាក ជាពិសេសគឺបញ្ហាសេដ្ឋកិច្ច។ រដ្ឋាភិបាល
ប្រទេសនេះកំពុងពិនិត្យ មើលផែនការស្តារខឿនសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីទទួល
រងឥទ្ធិពលដ៏ធ្ងន់ធ្ងរ​ដោយវិបត្តិ នយោបាយ​ក្នុងរយៈពេលកន្លងមក។ ក្នុងពេលនោះ កងទ័ពអេហ្ស៊ីបនៅបន្តយុទ្ធនាការប្រឆាំងជំទាស់ភេវរកម្មនៅឧបទ្វីប Sinai៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ