ប្រធានាធិបតីដាស់តឿនរដ្ឋសភាអនុម័តលើ UNCLOS
|
ប្រធានាធិបតីដាស់តឿនរដ្ឋសភាអនុម័តលើ UNCLOS (Image: VNA) |
(VOVworld) – នាថ្ងៃទី ២ មិថុនា ប្រធានាធិបតីអាមេរិក លោគ Barack Obama
បានដាស់ តឿនរដ្ឋសភានៃប្រទេសនេះអនុម័តលើអនុញ្ញា អ.ស.ប. ស្តីពីច្បាប់
សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ថ្លែងមតិនៅវិទ្យាស្ថានបណ្ឌិតសភាកងទ័ពជើង
អាកាសនៅរដ្ឋ Colorado ប្រធានាធិបតី Barack Obama បានឲ្យដឹងថា៖ ប្រសិន
បើអាមេរិកព្រួយបារម្ភ ជាពិតប្រាកដអំពីទង្វើរបស់ចិននៅសមុទ្រខាងកើត
ព្រឹទ្ធសភាអាមេរិកគប្បីជួយពង្រឹងសេចក្តីសំអាងដោយការអនុម័តលើ UNCLOS។
សេតវិមានជឿជាក់ថា៖ ការមិនអនុម័តលើ UNCLOS របស់រដ្ឋសភាអាមេរិក
បានធ្វើឲ្យសេចក្តីសំអាងដោះស្រាយជំលោះដោយសន្តិវិធីនៃប្រទេសនេះទន់
ខ្សោយ។ សេចក្តីអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក Barack Obama
ត្រូវបាននាំចេញ ក្នុងការលៈទេសៈ តុលាការអជ្ញាកណ្ដាលអចិន្ត្រៃយ៍ (PCA)
ប្រចាំនៅទីក្រុង ឡេអេ ហ៊ូឡង់ នឹងចេញសាលក្រមអំពីរឿងហេតុហ្វីលីពីនប្តឹង
តវ៉ាចិនដែលទាក់ទិនដល់សេចក្តីប្រកាស អធិបតេយ្យភាពរបស់ចិននៅ
សមុទ្រខាងកើត៕