ប្រធានាធិបតិតួកគីគំរាមបិទមូលដ្ឋានអាមេរិកចំនួន ២

(VOVWORLD) - ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ A Haber ប្រធានា ធិបតិ តួកគីលោក Recep Tayyip Erdogan បានប្រកាសថានឹងបិទមូលដ្ឋាន Incirlik និង Kurecik បើសិនមានការចាំបាច់។
ប្រធានាធិបតិតួកគីគំរាមបិទមូលដ្ឋានអាមេរិកចំនួន ២ - ảnh 1យន្តហោះយោធារបស់រុស្ស៊ីចុះចតនៅមូលដ្ឋានសឹក Murted រដ្ឋធានីអង់ការ៉ា ប្រទេសទួរគី កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១៥ ខែធ្នូ ប្រធានាធិបតិតួកគីលោក Recep Tayyip Erdogan បានគំរាមបិទមូលដ្ឋានយោធាយុទ្ធសាស្ត្រអាមេរិកចំនួន ២ នៅតួកគី បន្ទាប់ពីវ៉ាស៊ីនតោនបានព្រមានពីការដាក់ទណ្ឌកម្មប្រឆាំងនឹងអង់ការ៉ាដោយការទិញអាវុធរបស់រុស្ស៊ី។

ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ A Haber ប្រធានាធិបតិតួកគីលោក Recep Tayyip Erdogan បានប្រកាសថានឹងបិទមូលដ្ឋាន Incirlik និង Kurecik បើសិនមានការចាំបាច់។ មូលដ្ឋានចំនួន ២ នេះស្ថិតនៅមាត់សមុទ្រនិរតីរបស់តួកគី នៅជិតព្រំដែនជាមួយស៊ីរី។ បច្ចុប្បន្ន កងទ័ពជើងអាកាសអាមេរិកកំពុងប្រើប្រាស់មូលដ្ឋាននៅ Incirlik សម្រាប់យុទ្ធនាការតាមអាកាសសំដៅទៅលើមូលដ្ឋានកងទ័ពរបស់រដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅក្នុងស៊ីរី។ ទន្ទឹមនឹងនោះ មូលដ្ឋាន Kurecik គឺជាកន្លែងដាក់ស្ថានីយ៍រ៉ាដារបស់ប្លុកយោធាអាត្លង់ទិកខាងជើង (ណាតូ)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ