ប្រធានាធិបតីតួកគីបានធ្វើទស្សនកិច្ចនៅទុយនីស៊ីដោយចៃដន្យដើម្បីពិភាក្សាអំពីស្ថានភាពនៅលីប៊ី
(VOVWORLD) -លោក Erdoganបានឲ្យដឹងថាលោកបានពិភាក្សាជាមួយសមភាគីទុយនីស៊ីអំពីជំហានឆ្ពោះទៅមុខនិងផែនការសហប្រតិបត្តិការដែលអាចជួយបង្កើតកិច្ចព្រមព្រៀងឈប់បាញ់នៅលីប៊ី។
ប្រធានាធិបតីតួកគីលោក Tayyip Erdogan (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី២៥ខែធ្នូប្រធានាធិបតីតួកគីលោក Tayyip Erdogan បានធ្វើទស្សនកិច្ចនៅទុយនីស៊ីដោយចៃដន្យនិងបានជួបជាមួយសមភាគីលោក Kaies Saied ដោយមានរបៀបវារៈផ្តោតលើបញ្ហាលីប៊ី។
លោក Erdoganបានឲ្យដឹងថាលោកបានពិភាក្សាជាមួយសមភាគីទុយនីស៊ីអំពីជំហានឆ្ពោះទៅមុខនិងផែនការសហប្រតិបត្តិការដែលអាចជួយបង្កើតកិច្ចព្រមព្រៀងឈប់បាញ់នៅលីប៊ី។ ទន្ទឹមនឹងនោះលោកបានសម្តែងការជឿទុកចិត្តរបស់លោកថាទុយនីស៊ីនឹងមានការរួមចំណែក “ស្ដីពីតម្លៃនិងមានលក្ខណៈស្ថាបនា” សម្រាប់ការបង្កើតស្ថេរភាពនៅលីប៊ី។លោកប្រធានាធិបតីតួកគីបានសង្កត់ធ្ងន់ថា ត្រូវបង្កើតបទឈប់បាញ់គ្នានៅលីប៊ីឱ្យបានឆាប់រហស៕