ប្រធានាធិបតីតង់ហ្សានីសន្យានឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនវៀតណាម

(VOVWORLD) -នាថ្ងៃទី ១ សីហា នៅរដ្ឋធានី Dar Es Salaam ប្រទេសតង់ហ្សានី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh បានជូនសារតាំងចំពោះប្រធានាធិបតី តង់ហ្សានីលោក John Magufuli។
ប្រធានាធិបតីតង់ហ្សានីសន្យានឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនវៀតណាម - ảnh 1ប្រធានាធិបតីតង់ហ្សានីសន្យានឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនវៀតណាម 

នាថ្ងៃទី ១ សីហា នៅរដ្ឋធានី Dar Es Salaam ប្រទេសតង់ហ្សានី ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅតង់ហ្សានី លោក Nguyen Kim Doanh បានជូនសារតាំងចំពោះប្រធានាធិបតី តង់ហ្សានីលោក John Magufuli។ នៅក្នុងជំនួបសន្ទនាបន្ទាប់ពីពីធីជូនសារតាំង លោក Magufuli បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរវៀតណាម  - តង់ហ្សានី។ បន្តជោគជ័យនៃក្រុមហ៊ុនទូរគមនាគមន៍ Viettel តង់ហ្សានីនោះ លោក Magufuli មានបំណងថាវិនិយោគិនវៀតណាមយកចិត្តទុកដាក់ដល់ទីផ្សារតង់ហ្សានី និងឲ្យដឹងថារដ្ឋាភិបាលតង់ហ្សានី នឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនវៀតណាមនៅប្រទេសនេះ។

រីឯខ្លួនវិញ លោក Nguyen Kim Doanh បាងសង្កត់ធ្ងន់ថា វៀតណាមគោរពទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនារយៈពេលខាងមុខ។ លោកមានបំណងថាប្រធានាធិបតី និងរដ្ឋាភិបាល តង់ហ្សានីបន្តជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ និងជួយឧបត្ថម្ភយ៉ាងសកម្មសម្រាប់សកម្មភាពវិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន ទូរគមនាគមន៍ Viettel នៅប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ