ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនតែងតាំងសមាសភាពគណៈរដ្ឋមន្ត្រី


ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនតែងតាំងសមាសភាពគណៈរដ្ឋមន្ត្រី - ảnh 1
ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនតែងតាំងសមាសភាពគណៈរដ្ឋមន្ត្រី (Image: VNA)

(VOVworld) – នាថ្ងៃទី ៣១ ឧសភា ប្រធានាធិបតីជាប់ឆ្នោតរបស់ហ្វីលីពីន
លោក Rodrigo Duterte បានផ្តើមឡើងបញ្ជីឈ្មោះសមាសភាពគណៈរដ្ឋមន្ត្រី
របស់ខ្លួន ១ ថ្ងៃបន្ទាប់ពី រដ្ឋសភានៃប្រទេសនេះប្រកាសលោកជាអ្នកដណ្តើម
បានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី ៩ ឧសភា កន្លងទៅ។
 ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុង Davao ប្រធានាធិបតីជាប់ឆ្នោត
របស់ហ្វីលីពីនបានសង្កត់ធ្ងន់ថា៖ លោកអាចធានាថា បណ្ដាបេក្ខជន ក្នុង
គណៈរដ្ឋមន្ត្រីថ្មីនេះគឺជាអ្នកស្មោះត្រង់និងសច្ចះយុត្តិធម៌ទាំងអស់។ លោក
Duterte បាន អះអាងជាថ្មីម្តងទៀតនូវបណ្ដាកិច្ចសន្យាអំពីការបង្កាប្រឆាំង
នឹងអំពើពុកលួយ ការិយាធិបតេយ្យនិងបទល្មើស។ លោកក៏បានប្រកាស
ថែមទៀតនឹងប្រមូលអង្គភាពកងទ័ព ចំនួន ២ និងនាយទាហានប៉ូលីស
ចំនួន ៣ ពាន់នាក់ដើម្បីធានាសន្តិសុខជាតិ ព្រមទាំង ទប់ ទល់នឹងបទ
ល្មើសនិងការជួញដូរគ្រឿងញៀន ផងដែរ។ តាមផែនការ លោក Duterte
នឹងទទួលដំណែងនាថ្ងៃទី ៣០ មិថុនា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ