ប្រធានាធិបតីថ្មីហ្ស៊ីមបាវ៉េរំលាយគណៈរដ្ឋមន្ត្រី
(VOVWORLD) -ប្រធានាធិបតីថ្មីហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa នាថ្ងៃទី ២៧ វិច្ឆិកា បានរំលាយគណៈរដ្ឋមន្ត្រី ហើយបានឲ្យដឹងថា លោកកំពុងដំណើរការប្រមូលផ្ដុំជួររដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីថ្មី។
ប្រធានាធិបតីថ្មីហ្ស៊ីមបាវ៉េរំលាយគណៈរដ្ឋមន្ត្រី |
ប្រធានាធិបតីថ្មីហ្ស៊ីមបាវ៉េលោក Emmerson Mnangagwa នាថ្ងៃទី ២៧ វិច្ឆិកា បានរំលាយគណៈរដ្ឋមន្ត្រី ហើយបានឲ្យដឹងថា លោកកំពុងដំណើរការប្រមូលផ្ដុំជួររដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីថ្មី។
ក្នុងសេចក្ដីប្រកាសមួយ ប្រធានខុទ្ធកាល័យប្រធានាធិបតីលោក Misheck Sibanda បានឲ្យដឹងថាប្រធានាធិបតី លោក Mnangagwa បានតែងតាំងលោក Patrick Chinamasa ជារដ្ឋមន្ត្រីហិរញ្ញវត្ថុស្ដីទី និង លោក Simbarashe Mumbengegwi ជារដ្ឋមន្ត្រីការបរទេសស្ដីទី ដើម្បីកុំឲ្យការងារនានារអាក់រអួលនៅក្នុងបណ្ដាក្រសួងស្នូលរបស់រដ្ឋាភិបាល ដល់ពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានប្រកាស។
លោក Mnangagwa បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីហ្ស៊ីមបាវ៉េ នាថ្ងៃទី ២៤ វិច្ឆិកា នៅចំពោះមុខការធ្វើជាកស្សិណសាក្សីរបស់ររដ្ឋមន្ត្រីយុត្តិធម៌នៃប្រទេសនេះ តំណាងអ្នកការទូតបរទេស និងអ្នកគាំទ្ររាប់ពាន់នាក់៕