ប្រធានាធិបតីថ្មីអេហ្ស៊ីបអំពាវនាវប្រជាជនសាមគ្គី

          នាយប់ថ្ងៃទី ២៤ មិថុនា ក្នុងបទថ្លែងមតិ ដើមដំបូង លើទួរទស្សន៍ បន្ទាប់ពី​ពេលទទួលជ័យជំនះ ក្នុងការបោះឆ្នោត ប្រធានាធិបតីថ្មី អេហ្ស៊ីប Mohamed Morsi បានអំពាវនាវ កសាងការឯកភាព ក្នុងទូទាំងប្រទេស និងសន្យាថា៖ នឹងជាថ្នាក់ដឹកនាំ​របស់ប្រជាជនអេហ្ស៊ីបគ្រប់រូប។ ប្រធានាធិបតីថ្មី អេហ្ស៊ីប Mohamed Morsi ​បាន​ចាត់ទុក ថា សាមគ្គីភាពជាតិ ជាផ្លូវតែមួយគត ដើម្បីនាំអេហ្ស៊ីប រួចផុតពី វិបត្តិនា​បច្ចុប្បន្ន ។ 
លោក​ Mohamed Morsi អះអាងថា៖​ អេហ្ស៊ីប មានគោលបំណង​សន្តិភាព និងបង្កើត ឡើងវិញ នូវបណ្ដាទំនាក់ទំនង សមភាពជាមួយបណ្ដាកង​កំលាំងអន្តរជាតិ ដោយផ្អែក
ទៅលើ ​មូលដ្ឋាននៃបណ្ដាផលប្រយោជន៍រួម និងគោរពគ្នាទៅវិញទៅមក។

ប្រធានាធិបតីថ្មីអេហ្ស៊ីបអំពាវនាវប្រជាជនសាមគ្គី - ảnh 1
ប្រធានាធិបតីថ្មីអេហ្ស៊ីបអំពាវនាវប្រជាជនសាមគ្គី(http://news.go.vn)

          ប្រតិកម្ម បន្ទាប់ពីពេល អេហ្ស៊ីប ប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានា​ធិបតី អគ្គលេខាធិការ អង្គការសហប្រជាជាតិ Ban Ky Moon បានសម្ដែងនូវ​គោល​បំណងថា ថ្នាក់ដឹកនាំថ្មីរបស់អេហ្ស៊ីបនឹងកសាងប្រទេសមួយប្រកបដោយសម្បូរ​រុងរឿង និងស្ថិរភាពអំពីសន្តិសុខ ឆ្លើយតប់នឹងបណ្ដាគោលបំណងរបស់ប្រជាជននៃ
ប្រទេសនេះ។ ប្រទេសជាច្រើន ដូចជា ៖អាមេរិក អ៊ីស្រាអែល…។ល។ បានអបអរសាទរ ចំពោះជ័យជំនេះរបស់លោក​ Mohamed Morsi ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ