ប្រធានាធិបតីទុយនីស៊ីមានបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម

(VOVWORLD) - កាលពីថ្ងៃទី ៥ មីនា នៅវិមានប្រធានាធិបតី Carthage ក្នុងរដ្ឋធានី Tunis របស់ទុយនីស៊ី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប និងទុយនីស៊ី លោក Nguyen Huy Dung បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ដល់ប្រធានាធិបតីទុយនីស៊ី លោក Kais Saied។

ប្រធានាធិបតីទុយនីស៊ីមានបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងទុយនីស៊ី លោក Nguyen Huy Dung ជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ដល់ប្រធានាធិបតីទុយនីស៊ី
លោក Kais Saied។
នៅក្នុងពិធីនេះ លោកប្រធានាធិបតី Kais Saied បានក្រើនរំលឹកនូវទំនាក់ទំនង ប្រពៃណីល្អប្រសើររវាងវៀតណាម និងទុយនីស៊ី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាង លោកប្រធានាធិបតី Habib Bourguiba និងលោកប្រធានហូជីមិញ។ លោកប្រធានា ធិបតី Kais Saied បានអះអាងថា ប្រជាជនទុយនីស៊ីជានិច្ចកាលស្រឡាញ់រាប់អាន និងគោរពប្រជាជនវៀតណាម និងបុព្វហេតុវីរភាពរបស់វៀតណាមក្នុងការតស៊ូប្រឆាំង ការឈ្លានពានផងដែរ។ លោកប្រធានាធិបតីបានសម្តែងការចាប់អារម្មណ៍ចំពោះ សមិទ្ធិផលសេដ្ឋកិច្ច-សង្គមដែលវៀតណាមសម្រេចបាននាពេលកន្លមក ដោយសង្កត់ ធ្ងន់ថា វៀតណាមជាខឿនសេដ្ឋកិច្ចដ៏លេចធ្លោមួយនៅអាស៊ី។ លោកប្រធានាធិបតី Kais Saied មានបំណងចង់ឱ្យប្រទេសទាំងពីរជំរុញទំនាក់ទំនងទ្វេភាគី ហើយបង្កើន គណៈប្រតិភូគ្រប់ជាន់ថ្នាក់ធ្វើទស្សនកិច្ចគ្នាទៅវិញទៅមកនាពេលខាងមុខ។
លោកឯកអគ្គរដ្ឋទូត Nguyen Huy Dung បានពាំនាំនូវការសួរសុខទុក្ខរបស់ លោកប្រធានរដ្ឋ Vo Van Thuong ជូនចំពោះលោកប្រធានាធិបតី Kais Saied ហើយ បានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកដល់ ការអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ