ប្រធានាធិបតីទួរគី៖ ការព្រមព្រៀងបញ្ជាទិញ S-400 បានសម្រេចរួចរាល់

(VOVWORLD) -លោកប្រធានាធិបតី Erdogan បាននិយាយថា "កិច្ចសន្យានេះបានសម្រេចរួចរាល់" ។ លោក Erdogan បានឲ្យដឹងថែមទៀតថា "ខ្ញុំមិនបាននិយាយថាទួរគីមានគោលបំណងចង់ទិញប្រព័ន្ធ S-400 ឡើយ ប៉ុន្តែយើងបានទិញវាហើយ" ។

កិច្ចសន្យាបញ្ជាទិញប្រព័ន្ធមីស៊ីលការពារអាកាសទំនើប S-400 ពីរុស្ស៊ីត្រូវបានសម្រេចរួចរាល់។ ប្រធានាធិបតីទួគីលោក Tayyip Erdogan បានថ្លែងដូច្នេះកាលពីថ្ងៃ ទី ១២ ខែមិថុនា ក្នុងបរិបទដែលអាមេរិកបន្តបង្កើនការគំរាមកំហែងដាក់ទណ្ឌកម្មទៅលើទួរគី។

ប្រធានាធិបតីទួរគី៖ ការព្រមព្រៀងបញ្ជាទិញ S-400 បានសម្រេចរួចរាល់ - ảnh 1 ប្រធានាធិបតីទួគីលោក Tayyip Erdogan

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៃគណបក្ស យុត្តិធម៌និងអភិវឌ្ឍន៍ (AKP) នៅទីក្រុងអង់ការ៉ា លោកប្រធានាធិបតី Erdogan បាននិយាយថា "កិច្ចសន្យានេះបានសម្រេចរួចរាល់" ។ លោក Erdogan បានឲ្យដឹងថែមទៀតថា "ខ្ញុំមិនបាននិយាយថាទួរគីមានគោលបំណងចង់ទិញប្រព័ន្ធ S-400 ឡើយ ប៉ុន្តែយើងបានទិញវាហើយ" ។

តាមគម្រោងប្រព័ន្ធនេះនឹងត្រូវបានផ្ទេរប្រគល់ឲ្យទួរគិក្នុងខែកក្កដាខាងមុខ។

លោកប្រធានាធិបតី Erdogan បាននិយាយថាលោកនឹងផ្លាស់ប្ដូរមតិយោបល់តាមរយៈទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump អំពីបញ្ហានេះ មុនពេលថ្នាក់ដឹកនាំទាំងពីររូបនេះជួបពិភាក្សាគ្នា នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ នឹងទើបលេចចេញ នៅលើពិភពលោក (G20) នៅទីក្រុងអូសាកានាខែមិថុនាខាងមុខ ។ ហើយតាមនោះ លោក ប្រធានាធិបតី Erdogan មានគោលបំណងនាំទំនាក់ទំនងជាមួយអាមេរិកវិលត្រឡប់មក"ស្ថានភាពដើមវិញ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ