ប្រធានាធិបតីទួរគី បានស្នើឱ្យរៀបចំការចរចាលើកទីពីរ រវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល

(VOVWORLD) - ប្រទេសទួរគីបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចចរចារុស្ស៊ី-អ៊ុយក្រែនម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុល។

កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ថ្លែងក្នុងសារជាវីដេអូផ្ញើទៅកាន់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលអឺរ៉ុបភាគអាគ្នេយ៍-អ៊ុយក្រែន ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងអាល់បានី ប្រធានាធិបតីទួរគី លោក Recep Tayyip Erdoğan បានរំលឹកឡើងវិញថា ទួរគីគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយក៏ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកដល់ការស្ដារឡើងវិញប្រទេសអ៊ុយក្រែនផងដែរ។ យោងតាមលោក Erdogan ការទូត និងការសន្ទនាត្រូវតែផ្តល់ឱកាសដើម្បីធានាថា សង្គ្រាមបញ្ឈប់ក្នុងសន្តិភាព យុត្តិធម៌ និងនិរន្តរភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រើប្រាស់បណ្តាញការទូតទាំងអស់នៅកម្រិតខ្ពស់បំផុត។ មេដឹកនាំទួរគីនៅតែរក្សាទំនាក់ទំនងជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន។

ភាគីរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមិនបដិសេធការចរចានោះទេ ប៉ុន្តែនឹងធ្វើការចរចាបន្ទាប់ពីសម្រេចបាននូវគោលដៅនៃប្រតិបត្តិការយោធាពិសេស ហើយការចរចាត្រូវតែគិតគូរពីសំណើរបស់រុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ