ប្រធានាធិបតីទួរគីប្រកាសកែទម្រង់កំលាំងប្រដាប់អាវុធ
|
ប្រធានាធិបតីទួរគីប្រកាសកែទម្រង់កំលាំងប្រដាប់អាវុធ (VNA) |
(VOVworld) – កងទ័ពរបស់ទួរគីនឹងស្ថិតក្រោមការបញ្ជាផ្ទាល់របស់រដ្ឋមន្ត្រីកាពារ
ជាតិ ព្រមទាំង បណ្ដាវិទ្យាស្ថានយោធានឹងត្រូវបានរំសាយ។ ការផ្លាស់ប្តូរនេះ នឹងជា
ផ្នែកមួយក្នុងកញ្ចប់វិធានការកែទម្រង់កំលាំងប្រដាប់អាវុធតាមសេចក្តី ប្រកាស
របស់ប្រធានាធិបតីទួរគី លោក Tayyip Erdogan នាថ្ងៃទី ៣០ កក្កដា។ ក្រៅពីនោះ
លោក Erdogan មានគោលបំណងថា៖ អ្នកប្រមុខស្ថាប័នចារកម្ម ជាតិនិងអគ្គ
សេនាធិការដ្ឋាននឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ផងដែរ។ ប៉ុន្តែ
ដើម្បីអនុវត្តកំណែទម្រង់នេះ គប្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ប្រការនេះមាន
ន័យថា៖ គប្បីមានកិច្ចសហប្រតិបត្តិការរបស់ភាគីប្រឆាំងនានា៕