ប្រធានាធិបតីទួរគីពិភាក្សាជាមួយសមភាគីប៉ាឡេស្ទីននិងអ៊ីស្រាអែលអំពីភាពតានតឹងនៅ Jerusalem
(VOVWORLD) - ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី២០ កក្កដា បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីប៉ាឡេស្ទីននិងអ៊ីស្រាអែលអំពី ភាពតានតឹងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទៅ Jerusalem ក្រោយពីមជ្ឈ ដ្ឋានមន្ត្រីអ៊ីស្រាអែលអនុវត្តវិធានការសន្តិសុខថ្មីសំដៅទប់ស្កាត់ជនប៉ាឡេស្ទីនមកទស្សនាព្រះវិហារអ៊ីស្លាម Al-Aqsa នោះ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan (រូបថត៖AFP/TTXVN) |
(VOVworld) - ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នាថ្ងៃទី២០ កក្កដា បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីប៉ាឡេស្ទីននិងអ៊ីស្រាអែលអំពី ភាពតានតឹងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទៅ Jerusalem ក្រោយពីមជ្ឈ ដ្ឋានមន្ត្រីអ៊ីស្រាអែលអនុវត្តវិធានការសន្តិសុខថ្មីសំដៅទប់ស្កាត់ជនប៉ាឡេស្ទីនមកទស្សនាព្រះវិហារអ៊ីស្លាម Al-Aqsa នោះ។ខុទ្ទកាល័យប្រធានាធិបតីទួរគីឲ្យដឹងថា លោក Erdogan បានសំដែងការព្រួយបារម្ភចំពោះបម្រែបម្រួលថ្មីបំផុតទាក់ទិន ដល់សកម្មភាពពោលខាងលើរបស់អ៊ីស្រាអែលនៅព្រះវិហារ Al-Aqsa។ថ្នាក់ដឹក នាំទួរគីរូបនេះសង្កត់ធ្ងន់ថា ការទប់ស្កាត់ណាក៏ដោយចំពោះជនអ៊ីស្លាមចូល ទស្សនាព្រះវិហារ Al-Aqsa គឺមិនអាចទទួលយកបានឡើយ។កិច្ចការពារកិត្យានុ ភាពនិងភាពពិសិដ្ឋរបស់ Jerusalem ក៏ដូចជាមណ្ឌលសក្ការៈពិសិដ្ឋ Al-Haram al-Sharif គឺប្រការសំខាន់ចំពោះជនអ៊ីស្លាមនៅទូទាំងពិភពលោក៕