ប្រធានាធិបតីទួរគីព្រមានថា៖ ឧបាយកាលធ្វើរដ្ឋប្រហារមិនទាន់បញ្ជប់


ប្រធានាធិបតីទួរគីព្រមានថា៖ ឧបាយកាលធ្វើរដ្ឋប្រហារមិនទាន់បញ្ជប់ - ảnh 1
ប្រធានាធិបតីទួរគីព្រមានថា៖ ឧបាយកាលធ្វើរដ្ឋប្រហារមិនទាន់បញ្ជប់ (Image: VNA)

(VOVworld) – បណ្ដាមុខសញ្ញាឈរនៅពីក្រោយឧបាយកលធ្វើរដ្ឋប្រហារអាចនៅ
មានផែនការច្រើនទៀតសំរាប់ដំណាក់កាលជាបន្តហើយឧបាយការធ្វើរដ្ឋប្រហារ
មិនទាន់ចប់គឺជាការពិត។ នេះគឺជាការព្រមានរបស់ប្រធានាធិបតីទួរគី លោក
 Racep Tayyip Erdogan ដែលត្រូវបាននាំចេញក្នុងសំភាសលើកាណាល់ទូរទស្សន៍
Al Jazeera នាថ្ងៃ ទី ២០ កក្កដា។ លោក  Erdogan ក៏បានបញ្ជាក់ថា៖ ប្រទេសមួយ
ចំនួនអាចទាក់ទិន ដល់ឧបាយកលរដ្ឋប្រហារពោលខាងលើប៉ុន្តែលោកមិន
ផ្តោតទៅលើប្រទេសជាក់ស្តែង ណាមួយឡើយ ហើយសង្កត់ធ្ងន់ថា៖ ដំណើរការ
ស៊ើបអង្គេតនឹងរកឃើញប្រការ នេះ។ ប្រធានាធិបតីទួរគីក៏បានទទួលស្គាល់
ភាពអនខ្សោយនៃស្ថាប័នចារកម្មជាតិក្នុងពេលមិនអាចរាំងស្កាត់ការធ្វើរដ្ឋ
ប្រហារកើតមានឡើង។ លោកអះអាងជាថ្មីម្តងទៀត ថា៖ លោកនឹងអនុម័ត
លើច្បាប់ប្រហារជីវិតនៅទួរគីឡើងវិញប្រសិនបើរដ្ឋសភានៃប្រទេសនេះ
អនុម័ត។ ទន្ទឹមនឹងនោះ ជនសង្ស័យទាំង ៩ ពាន់នាក់នឹងត្រូវបានជំនុំជំរះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ