ប្រធានាធិបតីនៃសាធារណរដ្ឋសេរ៉ាឡេអូនលោក Julius Maada Bio អញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត An Giang

(VOVWORLD) - ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត An Giang, ប្រធានាធិបតី Julius Maada Bio បាននិយាយថា ប្រទេសសៀរ៉ាឡេអូនចង់រៀនពីខេត្ត An Giang លើបច្ចេកទេសធ្វើស្រែនិងបច្ចេកវិជ្ជាកែច្នៃអាហារសមុទ្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យទាំងពីរនេះក្នុងទីផ្សារសៀរ៉ាឡេអូន ក៏ដូចជាប្រទេសដទៃទៀតក្នុងតំបន់។ 
ប្រធានាធិបតីនៃសាធារណរដ្ឋសេរ៉ាឡេអូនលោក Julius Maada Bio អញ្ជើញបំពេញទស្សនកិច្ចនៅខេត្ត An Giang - ảnh 1ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូន Julius Maada Bio និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសៀរ៉ាឡេអូនបានថតរូបជាមួយថ្នាក់ដឹកនាំខេត្ត An Giang (រូបថត៖ Cong Mao/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នារសៀលថ្ងៃទី១៨ ខែមីនា នៅទីក្រុង An Giang ប្រធានាធិបតីនៃសាធារណរដ្ឋសេរ៉ាឡេអូន (Sierra Leone) លោក Julius Maada Bio និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសេរ៉ាឡេអូនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត An Giang។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត An Giang, ប្រធានាធិបតី Julius Maada Bio បាននិយាយថា ប្រទេសសៀរ៉ាឡេអូនចង់រៀនពីខេត្ត An Giang លើបច្ចេកទេសធ្វើស្រែនិងបច្ចេក វិជ្ជាកែច្នៃអាហារសមុទ្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យទាំងពីរនេះក្នុងទីផ្សារសៀរ៉ាឡេ អូន ក៏ដូចជាប្រទេសដទៃទៀតក្នុងតំបន់។ ក្នុងឱកាសនេះ ប្រធានាធិបតីសៀរ៉ាឡេអូន Julius Maada Bio និងលេខាគណៈកម្មាធិការបក្សខេត្ត An Giang លោក Le Hong Quang បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ ចសហប្រតិបត្តិការរវាងក្រសួងកសិកម្មនិងរុក្ខាប្រមាញ់នៃប្រទេសសៀរ៉ាឡេអូន និងក្រុមហ៊ុនភាគហ៊ុននាំចេញនាំចូល An Giang ក្នុងវិស័យស្រូវ; ក្រសួងជលផលនិងធនធានសមុទ្រនៃប្រទេសសៀរ៉ាឡេអូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រុមហ៊ុនភាគហ៊ុន Nam Viet Group ក្នុងវិស័យអាហារសមុទ្រ។ មុននោះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់នៃសាធារណៈរដ្ឋសៀរ៉ាឡេអូន Abu Bakarr Karim និងលោក Do Thanh Nhan - ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននាំចេញនំាចូល An Giang (Angimex) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ស្តីពីការនាំចេញអង្ករចំនួន ៣ លានតោនទៅកាន់ប្រទេសសៀរ៉ាឡេអូន ក្នុងរយៈពេល ៣ ឆ្នាំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ