ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -  ក្រោយពីបានចូលរួមវេទិកាធុរកិច្ច វៀតណាម - អាហ្សង់ទីន នាថ្ងៃទី ២១ ខែកុម្ភៈមក ប្រធានា ធិបតីអាហ្សង់ទីនលោក Mauricio Macri និងភរិយាបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ កុម្ភៈ តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។

ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្សង់ទីនបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri (រូបថតៈ TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Mauricio Macri បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan  និងចូលរួមវេទិកាធុរកិច្ចវៀតណាម - អាហ្សង់ទីនផងដែរ។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានជូនដំណឹងឲ្យគ្នាទៅវិញទៅមក អំពីស្ថាន ភាពនៃប្រទេសនីមួយៗ ផ្លាស់ប្តូរទិសដៅនិងវិធានការនានា ដើម្បីបន្តនាំយកភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាហ្សង់ទីនឲ្យកាន់តែស៊ីជម្រៅ ប្រកប ដោយប្រសិទ្ធិភាព ក៏ដូចជាការពិភាក្សាលើបញ្ហាតំបន់និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនាឱកាសនៃដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Mauricio Macri បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកនៅវៀតណាមលើកនេះ គឺសំដៅពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីស្វែងរកនូវឱកាសសហប្រតិបត្តិការជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ជូនប្រជាជននៃប្រ ទេសទាំងពីរ។ លោកប្រធានាធិបតីអាហ្សង់ទីនបាននិយាយថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៥ របស់អាហ្សង់ទីនលើពិភពលោក និងជាប្រទេសធំទី ២ នៅអាស៊ី ព្រមទាំងអះអាងថា ភាគីទាំងពីរមានសក្តានុពលដ៏ធំធេង ក្នុងការជំរុញពាណិ ជ្ជកម្មទ្វេភាគី ជាពិសេសនៅក្នុងវិស័យកសិកម្មតែម្តង។ លោកប្រធានាធិបតី Macri ក៏បានសម្តែងនូវបំណងប្រាថ្នារបស់លោក ដែលចង់ជំរុញថែមទៀត ការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសវៀតណាមដូចជា ផ្លែឈើ សាច់ជ្រូក គ្រាប់ប៉េងប៉ោះ និងសណ្តែកសៀងជាដើម។ លោកប្រធានាធិបតី Macri ក៏សង្ឃឹមផងដែរ ថា សហគ្រាសបច្ចេកវិទ្យាវៀតណាម នឹងវិនិយោគលើគម្រោងទូរគមនាគមន៍នៅប្រទេសអាហ្សង់ទីន។ លោកបានអះអាងថា រដ្ឋាភិបាលអាហ្សង់ទីននឹងគាំទ្រ ជួយឧបត្ថម្ភដល់អាជីវកម្មរបស់ខ្លួនដើម្បីពង្រីកទីផ្សារនិងវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ