ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងភរិយាចាប់ផ្តើមទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
(VOVWORLD) - តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang និងភរិយា ប្រធានាធិ បតីឥណ្ឌូនេស៊ីលោក Joko Widodo និងភរិយាបានអញ្ជើញ មក បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១១ ដល់ ទី ១២ ខែកញ្ញា។
ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមលើកនេះរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រព្រឹត្តទៅនៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាមនិងឥណ្ឌូណេស៊ី មានការវិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍ គិតតាំងពីដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នាខែសីហាឆ្នាំ២០១៧មក និងជារបត់សំខាន់មួយជួយជម្រុញកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅក្នុងដំណាក់កាលថ្មីក្រោយរយៈពេល៥ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ មក៕