ប្រធានាធិបតីនីហ្សេរីយ៉ាថ្កោលទោសការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់

(VOVWORLD) - អាជ្ញាធរនីហ្សេរីយ៉ាបានកំណត់ថា បច្ចុប្បន្នមានមនុស្សចំនួន ៨ នាក់នៅតែបាត់ខ្លួនហើយត្រូវបានចាប់ជំរិតដោយកងកម្លាំងជីហាដ។
ប្រធានាធិបតីនីហ្សេរីយ៉ាថ្កោលទោសការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ - ảnh 1 ការវាយប្រហារនៅជាយក្រុង Maiduguri រដ្ឋ Borno ប្រទេសនីហ្សេរីយ៉ា (រូបថត៖ AFP / VNA)

ប្រធានាធិបតីនីហ្សេរីយ៉ាលោក Muhammadu Buhari កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានថ្កោលទោសការវាយប្រហារទៅលើកសិករនៅទីក្រុង Maiduguri ភាគឦសាននៃប្រទេសខ្លួន ដែលធ្វើឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ៤៣ នាក់ត្រូវស្លាប់ និងមនុស្សចំនួន ៦ នាក់ទៀតត្រូវរងរបួស។ ជនរងគ្រោះគឺជាកម្មករមកពីរដ្ឋ Sokoto ភាគពាយព្យប្រទេសនីហ្សេរីយ៉ា ដែលមានចំងាយប្រហែល ១០០០ គីឡូម៉ែត្រពី Maiduguri ។ អាជ្ញាធរនីហ្សេរីយ៉ាបានកំណត់ថា បច្ចុប្បន្នមានមនុស្សចំនួន ៨ នាក់នៅតែបាត់ខ្លួនហើយត្រូវបានចាប់ជំរិតដោយកងកម្លាំងជីហាដ។ សូមបញ្ជាក់ថានៅខែតុលាឆ្នាំ ២០២០ ក្រុមឧទ្ទាមបូកូហារ៉ាមក៏បានសម្លាប់មនុស្សចំនួន ២២ នាក់ នៅ ជិតទីក្រុង Maiduguri ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ