ប្រធានាធិបតីបារាំង៖ EU ត្រូវ ក្លាយទៅជាផ្នែកមួយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី
(VOVWORLD) -ប្រធានាធិបតីលោក Macron បានលើកច្បាស់ថា លោកនឹងលើកសំណើរពោលខាងលើក្នុងកិច្ចប្រជុំមួយរបស់ណាតូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឡុងនាសប្តាហ៍ខាងមុខ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ២៨ ខែវិច្ឆិកា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថា សហភាពអឺរ៉ុប (EU) គប្បីចូលរួមរាល់កិច្ចពិភាក្សាអំពីសន្ធិសញ្ញាថ្មីមួយ ដើម្បីកាត់បន្ថយចំនួនមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីកម្មសិទ្ធិ ក្រោយពេលសន្ធិសញ្ញាដែលបានចុះហត្ថលេខាក្នុងអំឡុងសង្គ្រាមត្រជាក់បានដូលរលំក្នុងឆ្នាំ ២០១៩។
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន ក្រោយការចរចាជាមួយអគ្គលេខាធិការនៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg នៅវិមាន Elysee នៅទីក្រុងប៉ារីស ប្រធានាធិបតីលោក Macron បានលើកច្បាស់ថា លោកនឹងលើកសំណើរពោលខាងលើក្នុងកិច្ចប្រជុំមួយរបស់ណាតូ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឡុងនាសប្តាហ៍ខាងមុខ ព្រមទាំងអះអាងថា លោកចង់ពិភាគ្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អំពីកិច្ចព្រមព្រៀងជំនួសឲ្យ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែលសហរដ្ឋអាមេរិក និងរុស្ស៊ីបានដកខ្លួនចេញ កាលពីខែសីហាកន្លងទៅ៕