ប្រធានាធិបតីបារាំង Francois Hollande ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
(VOVworld)-នាព្រឹកព្រលឹមថ្ងៃទី៦កញ្ញា ប្រធានាធិបតីបារាំង លោក Francois
Hollande បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិ Noi Bai ចាប់ផ្តើមដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang ។ដំណើរទស្សនកិច្ចនេះរបស់ប្រធានាធិបតីបារាំង លោក
Francois Hollande សំដៅអនុវត្តជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រ
វៀតណាម បារាំង។បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការនៅទីក្រុងហាណូយនាព្រឹក
ថ្ងៃទី៦កញ្ញា ប្រធានាធិបតីបារាំងលោក Francois Hollande បានអញ្ជើញជួបចរចារ
ជាមួយប្រធាន រដ្ឋ លោក Tran Dai Quang ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ
បានអះអាងលើការ ប្តេជ្ញាចិត្តនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -បារាំងឲ្យ
ឆ្ពោះទៅទស្សនវិស័យ សហប្រតិបត្តិការយូរអង្វែង ឆ្លើយតបនឹងផលប្រយោជន៍និង
ការយកចិត្តទុកដាក់រួម រវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានឯកភាពផ្លាស់ប្តូរ
គណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅ វិញទៅមកព្រមទាំងឯកភាពជម្រុញកិច្ចសហប្រតិ
បត្តិការលើវិស័យការពារជាតិ។ ប្រទេសទាំងពីរសន្យារឹតបន្តឹងថែមទៀតកិច្ចសហ
ប្រតិបត្តិការក្នុងការទប់ទល់ជាមួយនឹងការសាកល្បងសកលលោកជាពិសេសគឺទប់
ទល់នឹងបម្រែបម្រួលអាកាសធាតុ។
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រ ធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញធ្វើជាកសិណសាក្សីពិធីចុះហត្ថ លេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ |
ប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាងលើការសន្យារបស់
បារាំងដែលរក្សា ODA សម្រាប់វៀតណាម។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា បន្តបង្ករ
លក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីររឹតបន្តឹងកិច្ចសហប្រ
តិបត្តិការនិងឆ្ពោះទៅកសាងទំនាក់ទំនងដៃគូដោយឈរលើមូលដ្ឋានមានផលប្រ
យោជន៍រួម។
វៀតណាមនិងបារាំងនឹងបង្កើនសហការគ្នាលើបណ្តាវេទិកាពហុភាគី ដូចជា
អង្គ ការសហប្រជាជាតិ អាស៊ាន-EU, ASEM, Francophone និងបង្កើនកិច្ចសហប្រតិ
បត្តិការរវាងវៀតណាមជាមួយសហភាពអឺរ៉ុប។ថ្នាក់ដឹកនាំទាំងពីររូបបានលើកច្បាស់
នូវ សារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់
និង អន្តរជាតិ ព្រមទាំងអះអាងសារជាថ្មី ការសន្យារក្សាសេរីភាពនាវាចរណ៍និងអា
កាសចរ ណ៍ ហើយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិ
វិធី ដោយរួមមានដំណើការការទូតនិងច្បាប់ ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ
ក្នុង នោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
បន្ទាប់ពីជំនួបចរចារនោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រ
ធានាធិបតីបារាំង លោក Francois Hollande បានអញ្ជើញធ្វើជាកសិណសាក្សីពិធីចុះ
ហត្ថ លេខានិងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យច្បាប់
កសិកម្ម បង្រៀនភាសាបារាំង និងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុជាដើម។
ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីបារាំង លោក Francois Hollande
ក៏អញ្ជើញថ្លែងមតិជាមួយសារព័ត៌មាននិងឆ្លើយសំនួរមួយរចំនួនរបស់អ្នកកាសែត
ផង ដែរ៕