ប្រធានាធិបតីបារាំង ជាលើកដំបូងបានលើកឡើងអំពីលទ្ធភាពដែលលោកខាងលិចបញ្ជូនកងទ័ពចូលប្រទេសអ៊ុយក្រែន
(VOVWORLD) - នៅក្នុងសន្និសីទអន្តរជាតិស្តីពីជំនួយដល់អ៊ុយក្រែននៅទីក្រុងប៉ារីស ប្រទេសបារាំង នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឱ្យមានរលកថ្មីនៃការឧបត្ថម្ភសម្រាប់អ៊ុយក្រែនដែលមានអាទិភាពកំពូលគឺការផ្តល់គ្រាប់រំសេវ ការផ្ទេរប្រព័ន្ធការពារដែនអាកាស ក៏ដូចជាមីស៊ីលរយៈចម្ងាយមធ្យមនិងឆ្ងាយ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសង្កត់ធ្ងន់ថា លោកខាងលិចនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរារាំងរុស្ស៊ីពីជ័យជំនះ ហើយបានចាត់ទុកថានេះជាកត្តាសំខាន់ដើម្បីធានាសន្តិសុខ និងស្ថិរភាពសម្រាប់អឺរ៉ុប។ ប្រធានាធិបតីបារាំងក៏បានលើកឡើងជាលើកដំបូងអំពីលទ្ធភាពដែលលោកខាងលិចបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីបារាំង លោក Emmanuel Macron។ រូបថត៖ Le Figaro |
គួរកត់សម្គាល់ថា នៅមុនពេលសន្និសីទ អធិការបតីអាល្លឺម៉ង់ លោក Olaf Sholz បានបន្តបដិសេធមិនដើរតាមគន្លងរបស់អង់គ្លេស និងបារាំង ក្នុងការផ្តល់មីស៊ីល Taurus រយៈចម្ងាយឆ្ងាយ ដោយសារតែមានការព្រួយបារម្ភថា អាវុធទាំងនេះនឹងត្រូវបានប្រើប្រាស់សំដៅទៅលើគោលដៅមានទីតាំងជ្រៅក្នុងទឹកដីរុស្ស៊ី និងបណ្តាលឲ្យជម្លោះឡើងជណ្តើរ៕