ប្រធានាធិបតីបារាំង៖ នៅមានឱកាសសម្រាប់សន្តិភាពនៅអ៊ុយក្រែន
(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទស្តីពីសន្តិភាពមួយ ដែលត្រូវបានសហគមន៍កាតូលិក Sant'Egidio រៀបចំឡើងនៅទីក្រុងរ៉ូម (អ៊ីតាលី) នាថ្ងៃទី ២៣ ខែតុលា ប្រធានាធិបតីបារាំង លោក Emmanuel Macron ជឿជាក់ថា ឱកាសសម្រាប់សន្តិភាពនៅអ៊ុយក្រែននៅតែមាន បើទោះបីជាការលើកឡើងបញ្ហានេះនៅក្នុងលក្ខខណ្ឌបច្ចុប្បន្នគឺនៅតែឆាប់ពេកក៏ដោយ។
“នៅពេលខ្លះ អាស្រ័យលើការវិវត្តន៍នៃស្ថានភាពទូទៅ ប្រជាជន និងមេដឹកនាំអ៊ុយក្រែននឹងការសម្រេចចិត្តលើបញ្ហានេះ ក្រោមលក្ខខណ្ឌដែលពួកគេបានសម្រេច។ ខ្ញុំចង់និយាយថា ឱកាសសម្រាប់សន្តិភាពនៅតែមាន ហើយនឹងមកដល់នាពេលអនាគត។ សន្តិភាពនឹងត្រូវបានកសាងឡើងតាមរយៈការចរចានៅចំពោះមុខសហគមន៍អន្តរជាតិ”។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់ថា លោកនឹងបន្តផ្តល់ការគាំទ្រផ្នែកការទូត និងយោធាសម្រាប់អ៊ុយក្រែន ខណៈពេលបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរក្សាបណ្តាញទំនាក់ទំនងជាមួយរុស្ស៊ី សំដៅស្វែងរកឱកាសដើម្បីបញ្ចប់ជម្លោះ។
មុននោះ នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅថ្ងៃទី២០-២១ ខែតុលា ប្រធានាធិបតីបារាំង លោក Macron ក៏បានឲ្យដឹងថា លោកគាំទ្រការដែលអ៊ុយក្រែន និងរុស្ស៊ី ឲ្យវិលត្រឡប់ទៅកាន់តុចរចាឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕