ប្រធានាធិបតីបារាំង រិះគន់ អាមេរិកចំពោះការបង្កើតលទ្ធិជាតិនិយមលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម
(VOVWORLD) -លោក Macron បានឲ្យដឹងថា៖"សេចក្ដីរសម្រេចចិត្តនេះមិនត្រឹមតែខុសច្បាប់ទេ ថែមទាំងជាកំហុសឆ្គងទៀតផង ដោយសារនេះគឺជាប្រតិកម្មដ៏អាក្រក់បំផុតចំពោះ អតុល្យភាពពាណិជ្ជកម្មអន្តរជាតិ" ។
ប្រធានាធិបតីបារាំង លោក Macron |
ប្រធានាធិបតីបារាំងបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump បន្ទាប់ពីអាមេរិកបានប្រកាស់ថា៖នឹងយកពន្ធគយលើការនាំចូលចំនួន 25% ចំពោះដែកថែប និង 10% ចំពោះអាលុយមីញ៉ូមពី EU កាណាដានិងម៉ិកស៊ិក ចាប់ពីពាក់កណ្តាលអាធ្រាតថ្ងៃទី ៣១ ឧសភា ដោយបញ្ឈប់ការលើកលែងពន្ធក្នុងរយៈពេល ២ ខែ (ដំណាច់ថ្ងៃទី ៣១ ឧសភា)។ លោកបានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក គប្បីពិភាក្សាជាមួយ EU ចិន និងជប៉ុន សំដៅពង្រឹងបទបញ្ញត្តិនៃ អង្គការពាណិជ្ជកម្មពិភពលោក (WTO )។លោក Macron បានឲ្យដឹងថា៖"សេចក្ដីរសម្រេចចិត្តនេះមិនត្រឹមតែខុសច្បាប់ទេ ថែមទាំងជាកំហុសឆ្គងទៀតផង ដោយសារនេះគឺជាប្រតិកម្មដ៏អាក្រក់បំផុតចំពោះ អតុល្យភាពពាណិជ្ជកម្មអន្តរជាតិ" ។ លោកបានវាយតម្លៃថា អាមេរិកកំពុងដោះស្រាយអតុល្យភាពសកលដោយបង្កើតឡើងលទ្ធិជាតិនិយមខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
នាថ្ងៃដដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានព្រមានថាបារាំងនឹងបដិសេធមិនចូលរួម កិច្ចចរចាពាណិជ្ជកម្មជាមួយ អាមេរិកផងដែរ៕