ប្រធានាធិបតីបារាំង លោក Emmanuel Macron សន្យានឹងកសាងវិហារ Notre Dame ឡើងវិញ

(VOVWORLD) -  មកទល់នឹងម៉ោង ៥ ព្រឹកថ្ងៃទី១៦ខែមេ សា តាមម៉ោងបារាំង ដែលប្រហែលម៉ោង ១០ ព្រឹកនៅថ្ងៃដ ដែលនៅក្នុងប្រទេសវៀតណាម ក្រុមពន្លត់អគ្គីភ័យបានពន្លត់ភ្លើង ទាំងស្រុងនៅវិហារ Notre Dame នៃរដ្ឋធានីប៉ារីកប្រទេសបារាំង។

ប្រធានាធិបតីបារាំង លោក  Emmanuel Macron សន្យានឹងកសាងវិហារ Notre Dame ឡើងវិញ - ảnh 1

ប្រធានាធិបតីបារាំង លោក  Emmanuel Macron សន្យានឹងកសាងវិហារ Notre Dame ឡើងវិញ

ថ្វីត្បិតតែអគ្គីភ័យត្រូវបានពន្លត់នៅម៉ោង ២ ព្រឹកព្រលឹមតាមម៉ោងបារាំងក៏ដោយ ប៉ុន្តែ  ក្រុមពន្លត់អគ្គិភ័យនៅតែបន្តការពន្លត់ដើម្បីមិនឲ្យភ្លើងឆេះឡើងវិញ។ យោងតាមប្រភពព័ត៌មានមួយពីកម្លាំងសង្គ្រោះបានឱ្យដឹងថា ពីរភាគបីនៃវិហារ Notre Dame ប៉ារីស ត្រូវបានបំផ្លិចបំផ្លាញដោយអគ្គីភ័យ។ ប៉ុន្តែ ប្រការដែលអាក្រក់បំផុតមិនបានកើតឡើងនោះទេ ពោលគឺ ដោយសារកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងអគ្គីភ័យពេញមួយយប់នោះ បានជួយរក្សារចនាសម្ព័នសំខាន់និងផ្ទៃខាងមុខ របស់វិហារ ប្រការនេះ នឹងធ្វើឲ្យងាយស្រួលក្នុងការស្តារឡើងវិញព្រះវិហារនេះនាពេលខាងមុខ។ រហូតមកដល់បច្ចុប្បន្ន មិនទាន់កត់សម្គាល់ថា មានប្រជាជននិងអ្នកទេសចរណ៍ណាមួយដែលត្រូវរងរបួសនៅក្នុងអគ្គីភ័យនោះទេ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យម្នាក់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលបំពេញបេសកកម្ម។

នៅឯកន្លែងកើតហេតុ ប្រធានាធិបតីបារាំង លោក  Emmanuel Macron បានសម្តែងនូវទុក្ខព្រួយយ៉ាងជ្រាលជ្រៅនៅពេលដែលនិមិត្តរូបវប្បធម៌និងប្រវត្តិសាស្ត្រនៃទីក្រុងប៉ារីសនិងបារាំងត្រូវបានបំផ្លាញដោយភ្លើង ប៉ុន្តែលោកក៏មិនភ្លេចការលើកសរសើរចំពោះការប្រឹងប្រែងរបស់កម្លាំងអគ្គីភ័យនៅឡើយ ដែលជួយជៀសវាងនូវអ្វីដែលអាក្រក់បំផុត។ លោកប្រធានាធិបតីបារាំងបានចែករំលែកថា៖  “ជាបឋម ខ្ញុំចង់ផ្តោតអារម្មណ៍ដល់គ្រីស្តបរិស័ទនៅបារាំងនិងនៅជុំវិញពិភពលោកជាពិសេសនៅសប្តាហ៍ដ៏ពិសិដ្ឋនេះ។ ខ្ញុំហាក់ដូចជាយល់ពីអារម្មណ៍របស់គេហើយចង់បង្ហាញថា យើងនៅតែក្បែរគេរហូត។ ខ្ញុំក៏ចង់គិតអំពីប្រជាជនប៉ារីសទាំងអស់ដោយសារ វិហារ Notre Dame គឺជាវិហាររបស់ពួកគេនិងជាងនេះទៅទៀត។ អភិបាលក្រុងប៉ារីសបាននៅទីនេះជាច្រើនម៉ោងហើយ ពោលគឺចាប់តាំងពីអគ្គិភ័យ ផ្ទុះភ្លាមមួយរំពេច។ ខ្ញុំយល់ពីអារម្មណ៍របស់លោកស្រីនិងយល់ពីអារម្មណ៍របស់ប្រជាជននៅទីក្រុងនេះ”។

ប្រធានាធិបតីបារាំងក៏បានប្រកាសថា បារាំងនឹងសាងសង់វិហារ Notre Dame ឡើងវិញ ហើយនឹងអំពាវនាវដល់ស្ថាបត្យករមានទេពកោសល្យល្អបំផុតទាំងក្នុងនិងក្រៅប្រទេសបារាំង ដើម្បីចូលរួមស្ដារអាគារជានិមិត្តរូបនេះឡើងវិញទាល់តែបាន។ តាមគម្រោង នឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីស្ដារអាគារដ៏ធំសម្បើមនេះឡើងវិញដោយចំណាយថវិកាឡើងដល់ ១៥០ លានអឺរ៉ូ។

ទាក់ទងនឹងមូលហេតុនៃអគ្គីភ័យ ជាបណ្តោះអាសន្ន ហេតុផលឧក្រិដ្ឋកម្មត្រូវលើកលែង។  យ៉ាងណាមិញ ក្រុមប្រឹក្សាអយ្យការទីក្រុងប៉ារីស បានបើកការស៊ើបអង្កេតមួយ ទៅលើការចោទប្រកាន់ពីបទ “បំផ្លាញដោយអចេតនាតាមរយៈអគ្គីភ័យ” ដែលក្នុងនោះ កម្មករបានធ្វើការជួសជុលនិងកែលម្អខាងមុខវិហារ Notre Dame ត្រូវការកោះហៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ