ប្រធានាធិបតីបារាំងកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិបន្ទាប់ពីការបាញ់រះនៅទីក្រុងប៉ារីស
|
ប្រធានាធិបតីបារាំងកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិបន្ទាប់ពីការបាញ់រះនៅទីក្រុងប៉ារីស (VNA) |
(VOVworld) – ប្រធានាធិបតីបារាំង លោក Francois Hollande បានហកោះហៅ រៀបចំកិច្ចប្រជុំជាបន្ទាន់ស្តីអំពីកិច្ចការពារជាតិនាព្រឹកថ្ងៃទី ២១ មេសា (តាមម៉ោងតំបន់) បន្ទាប់ពីការបាញ់រះនៅមហាវិថី Champs-Elysees រដ្ឋធានី ប៉ារីស ដែលធ្វើឲ្យប៉ូលីសយ៉ាងហោចណាស់ចំនួន ១ នាក់ត្រូវស្លាប់និងមនុស្ស ២ នាក់ទៀតរងរបួស។ សេចក្តីប្រកាសពោលខាងលើត្រូវបានប្រធានាធិបតីបារាំង នាំចេញបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី Bernard Cazeneuve និងរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក Matthias Fekl។ ការបាញ់រះនេះបានកើតមានឡើងនាម៉ោង ២១ តាមម៉ោងតំបន់ ថ្ងៃទី ២០ មេសា។ នាបច្ចុប្បន្ន ស្ថាប័នប្រយុទ្ធប្រឆាំងនឹងភេរវកម្មបារាំងបានបើកធ្វើការស៊ើបអង្គេតអំពីការវាយប្រហារនេះ។ ខុទ្ទកាល័យរដ្ឋអាជ្ញាបារាំងក៏បានឲ្យដឹងថែមទៀតថា៖ មេគំនិតដែលត្រូវបានកំទិចស្ថិតក្នុងបញ្ជីឈ្មោះជនជាប់សង្ស័យរបស់ស្ថាប័នសន្តិសុខ៕