ប្រធានាធិបតីបារាំងចុះហត្ថលេខាចេញផ្សាយច្បាប់ប្រឆាំងភេរវកម្មថ្មី
(VOVWORLD) - នាថ្ងៃទី៣០ តុលា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចុះ ហត្ថលេខាចេញផ្សាយច្បាប់ប្រឆាំងភេរវកម្មថ្មី ដែលត្រូវបានវាយតំលៃថា បង្ក ឡើងភាពចម្រូងចម្រាស ក្នុងនោះ ប្រគល់អំណាចដ៏យូរអង្វែងសំរាប់សមត្ថកិច្ច ដូចជាឆែកឆេរទីស្នាក់នៅ បិទទ្វារទីកន្លែងសាសនានិងដាក់កំហិតលើការធ្វើ ដំណើរចំពោះមនុស្សដែលជាប់សង្ស័យជាមុខសញ្ញាជ្រុលនិយម។
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ Reuters UK) |
ប្រធានាធិបតី លោក Macron បានឲ្យដឹងថា ច្បាប់នេះនឹងអនុញ្ញាត្តិឲ្យបញ្ចប់ស្ថានភាពសង្គ្រោះ បន្ទាន់ចាប់ពីថ្ងៃទី១ វិច្ចិកា ខាងមុខ ខណៈដែលធានាយ៉ាងពេញលេញនូវសន្តិ សុខរបស់ប្រជាពលរដ្ឋ៕