ប្រធានាធិបតីបារាំងជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់

(VOVWORLD) - នារសៀលថ្ងៃទី១៥ ឧសភា លោក Emmanuel Macron បាន អញ្ជើញទៅកាន់ទីក្រុងប៊ែកឡាំងដើម្បីជួបសន្ទនាជាមួយអធិការ បតីអាល្លឺម៉ង់លោកស្រី Angela Merkel ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងក្នុង ឋានៈប្រធានាធិបតីបារាំង។
ប្រធានាធិបតីបារាំងជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ថ្លែងមតិក្នុងកិច្ចប្រជុំមួយនៅ Duesseldorf កាលពីថ្ងៃទី១១ ឧសភា (រូបថត៖AFP/TTXVN)

(VOVworld) - នារសៀលថ្ងៃទី១៥ ឧសភា លោក Emmanuel Macron បាន អញ្ជើញទៅកាន់ទីក្រុងប៊ែកឡាំងដើម្បីជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងក្នុង ឋានៈប្រធានាធិបតីបារាំង។ក្នុងជំនួបនេះ លោក Macron សង្កត់ធ្ងន់ថា កិច្ចសហ ប្រតិបតិ្តការរវាងអាល្លឺម៉ង់និងបារាំងត្រូវការមានសកម្មភាពជាក់ស្ដែងជាងមុន។ ប្រធានាធិបតីថ្មីរបស់បារាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងដាក់ចេញដំណើរការកែ ទម្រង់សហភាពអឺរ៉ុប (EU) ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ។

        រីឯខ្លួនវិញ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ចាត់ទុកថា នេះ ជាពេលវេលាសំខាន់របស់ EU ហើយ EU កាន់តែខ្លាំងនៅពេលប្រទេសបារាំងក៏ ខ្លាំងដែរ។យល់ស្របជាមួយគំនិតកែទម្រង់ EU ប៉ុន្តែតាមលោកស្រី Merkel ថា មុនបង្អស់ ភាគីទាំងអស់ត្រូវកំណត់ថា EU ចង់កែទម្រង់ប្រការអ្វីជាមុនសិន ហើយក្រោយនោះទើបសហការដើម្បីអនុវត្ត។លោកស្រី Merkel សង្ឃឹមថា អាល្លឺម៉ង់និងបារាំងនឹងសហការយ៉ាងល្អប្រសើរជាមួយគ្នាដើម្បីជួយដំណើរការ សមាហរណកម្មរបស់ EU កាន់តែស៊ីជំរៅថែមទៀត ព្រមទាំងជួយតំបន់ប្រើរូបិយ ប័ណ្ណរួមអឺរ៉ុប (Eurozone) មានសមត្ថភាពទប់ទល់យ៉ាងល្អជាងមុនចំពោះមុខវិបត្តិ នានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ