ប្រធានាធិបតី​បារាំង​ដាស់តឿនប្រជាជនឲ្យស្ងប់ស្ងាត់ ក្រោយ​ករណីប៉ូលិស​ផ្ទុះកាំភ្លើង ទៅ​លើយុវជនម្នាក់

(VOVWORLD) - មិនអាចលើកលែងឲ្យមុខសញ្ញា ដែលបានធ្វើការផ្ទុះកម្លាំងពោលខាងលើ ព្រមទាំងថ្កោលទោសបាតុកម្មហិង្សា សំដៅទៅលើបូស្តិ៍ប៉ូលិស និងសាលារៀន និងសាលាក្រុងផងដែរ។
ប្រធានាធិបតី​បារាំង​ដាស់តឿនប្រជាជនឲ្យស្ងប់ស្ងាត់ ក្រោយ​ករណីប៉ូលិស​ផ្ទុះកាំភ្លើង ទៅ​លើយុវជនម្នាក់ - ảnh 1ហ្វូងមនុស្សបានបង្កការបំផ្លិចបំផ្លាញនៅជាយក្រុងលីយ៉ុង។ រូបថត៖ Le Monde

នាថ្ងៃទី ២៩ មិថុនា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាន ដាស់តឿនដល់ប្រជាជនឲ្យស្ងប់ស្ងាត់ បន្ទាប់បីផ្ទុះបាតុកម្ម សំដៅប្រឆាំងជំទាស់នឹងប៉ូលិស ដែលបានផ្ទុះកាំភ្លើងបណ្ដាលឲ្យយុវជនអាយុ ១៧ ឆ្នាំ ត្រូវស្លាប់នាថ្ងៃទី ២៧ មិថុនា។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រី លោក Macron បានសង្កត់ធ្ងន់ថា មិនអាចលើកលែងឲ្យមុខសញ្ញា ដែលបានធ្វើការផ្ទុះកម្លាំងពោលខាងលើ ព្រមទាំងថ្កោលទោសបាតុកម្មហិង្សា សំដៅទៅលើបូស្តិ៍ប៉ូលិស និងសាលារៀន និងសាលាក្រុងផងដែរ។

រដ្ឋមន្ត្រីមហាផ្ទៃលោក Gerald Darmanin បាននិយាយថា លោកនឹងបង្កើនកងកម្លាំងសន្តិសុខ និងយានជំនិះសមត្ថកិច្ច ដើម្បីតាមដាន និងទប់ស្កាត់កុប្បកម្មដែលអាចអូសបន្លាយ។

នាថ្ងៃទី ២៩ ដដែល ការិយាល័យអភិបាលក្រុង Clamart ដែលជាទីរួមស្រុកភាគនិរតីនៃទីក្រុងប៉ារីស បានចេញបម្រាមគោចរ ដើម្បីទប់ទល់នឹងគ្រោះអាសន្នហិង្សាក្នុងពេលរាត្រី។ ក្នុងសេចក្ដីសន្និដ្ឋានដំបូងដែលបានប្រកាសកាលពីថ្ងៃទី ២៩ មិថុនា រដ្ឋអាជ្ញាទីក្រុង Nanterre បាននិយាយថា ករណីដែលប៉ូលីសបានបាញ់សម្លាប់យុវជនអាយុ ១៧ ឆ្នាំមិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ ដើម្បីប្រើប្រាស់អាវុធឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ