ប្រធានាធិបតីបារាំងធ្វើទស្សនកិច្ចនៅប្រទេសអង់គ្លេសដើម្បីពិភាក្សាអំពី Brexit និងជំងឺរាតត្បាត COVID-19
(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Macron និងជាដំណើរទស្សនកិច្ចមួយរបស់ថ្នាក់ដឹកនាំបរទេសជាន់ខ្ពស់មួយរូប ចាប់តាំងពីប្រទេសទាំងនេះបានអនុវត្តវិធានការបិទប្រទេស ដើម្បីរាំងស្កាត់ជំងឺរាតត្បាត COVID-19។
ប្រធានាធិបតីបារាំងលោក Emmanuel Macron |
នាថ្ងៃទី ១៨ ខែមិថុនា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើទស្សនកិច្ចនៅរដ្ឋធានីឡុងនៃចក្រភពអង់គ្លេស ដើម្បីចូលរួមពិធីគម្រប់ខួប ៨០ ឆ្នាំនៃការអំពាវនាវប្រជាជនទាំងមូលចូលរួមប្រយុទ្ធរបស់ឧត្តមសេនីយ៍ Charles De Gaulle នឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson អំពី Brexit ចក្រភពអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប (EU) និងជំងឺរាតត្បាត COVID-19។
នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក Macron និងជាដំណើរទស្សនកិច្ចមួយរបស់ថ្នាក់ដឹកនាំបរទេសជាន់ខ្ពស់មួយរូប ចាប់តាំងពីប្រទេសទាំងនេះបានអនុវត្តវិធានការបិទប្រទេស ដើម្បីរាំងស្កាត់ជំងឺរាតត្បាត COVID-19។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីរំលឹកដល់ថ្ងៃដែលឧត្តមសេនីយ៍ Charles De Gaulle ចេញសេចក្តីអំពាវនាវតាមវិទ្យុ BBC អំពីរំដោះបារាំងពីការទន្ទ្រានកាន់កាប់របស់ណាស៊ី ក្នុងសង្គ្រាមលោកលើកទី ២ (១៨ មិថុនា ១៩៤០)។ ដំណើរទស្សនកិច្ចនេះមានន័យថា មេដឹកនាំចក្រភពអង់គ្លេសនិងបារាំងអាចពិភាក្សាផ្ទាល់ពីវិធានាការឆ្លើយតបនឹងជំងឺរាតត្បាត ក្នុងនោះមានទាំងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសចូលមកចក្រភពអង់គ្លេសរយៈពេល ១៤ ថ្ងៃ ក៏ដូចជារាល់ការចរចាក្រោយ Brexit ផងដែរ៕