ប្រធានាធិបតី​បារាំង​បានអះអាង ​នឹង​មិន​ផ្លាស់ប្តូរ​រដ្ឋាភិបាល និង​មិន​រំលាយ​រដ្ឋសភានោះ​​ឡើយ

(VOVWORLD) - ក្នុងកិច្ចប្រជុំមួយនៅវិមានប្រធានាធិបតីបារាំង កាលពីថ្ងៃទី ២១ ខែមីនាប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់យ៉ាងច្បាស់ពី ចេតនារបស់ខ្លួន ក្នុងការរក្សារដ្ឋាភិបាលបច្ចុប្បន្ននិងមិនរំលាយរដ្ឋសភានោះទេ ក្នុងបរិបទដែលកម្មវិធីកំណែទម្រង់សោធននិវត្តន៍របស់រដ្ឋាភិបាលប្រឈមមុខនឹងការប្រឆាំងជំទាស់ពីសាធារណៈជន ដែលបណ្តាលឲ្យមានបាតុកម្ម និងកូដកម្មជាច្រើន បង្កការអាក់ខានដល់ជីវភាពសេដ្ឋកិច្ចនិងសង្គម។ 
ប្រធានាធិបតី​បារាំង​បានអះអាង ​នឹង​មិន​ផ្លាស់ប្តូរ​រដ្ឋាភិបាល និង​មិន​រំលាយ​រដ្ឋសភានោះ​​ឡើយ - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron។ (រូបថត៖ AFP/TTXVN)

លោក Macron បានឲ្យដឹងថា លោកនឹងស្នើឱ្យក្រុមការងាររបស់ខ្លួនលើកឡើងគំនិតផ្តួចផ្តើម "ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ខាងមុខ" ដោយមិនបដិសេធពីលទ្ធភាពនៃ "ការផ្លាស់ប្តូររបៀបវារៈ និងកម្មវិធីកំណែទម្រង់" ឡើយ។

កំណែទម្រង់សោធននិវត្តន៍បានស្នើឲ្យបង្កើនអាយុចូលនិវត្តន៍ពី ៦២ឆ្នាំ ទៅ ៦៤ឆ្នាំ។ រដ្ឋាភិបាលបារាំងបានអះអាងថា កំណែទម្រង់សោធននិវត្តន៍គឺជាការចាំបាច់ដើម្បីជៀសវាងឱនភាពនៃប្រព័ន្ធសោធននិវត្តន៍ តាមរយៈការបង្កើនអាយុចូលនិវត្តន៍នៅបារាំងឡើងដល់កម្រិតនៅបណ្តាប្រទេសជិតខាងអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ