ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅក្រិកនិងប្រកាសទស្សនៈវិស័យអំពីអនាគតរបស់ EU

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនៅក្រិកក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ កញ្ញា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសទស្សនៈ វិស័យរបស់ខ្លួនស្តីពីអនាគតរបស់សហភាពអឺរ៉ុប (EU) និងពិភាក្សាអំពីវិបត្តិ ហិរញ្ញវត្ថុនៅក្រិក។ 
ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅក្រិកនិងប្រកាសទស្សនៈវិស័យអំពីអនាគតរបស់ EU - ảnh 1 ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចនៅក្រិកនិងប្រកាសទស្សនៈវិស័យអំពីអនាគតរបស់ EU

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅក្រិកក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៧ និងទី ៨ កញ្ញា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសទស្សនៈ វិស័យរបស់ខ្លួនស្តីពីអនាគតរបស់សហភាពអឺរ៉ុប (EU) និងពិភាក្សាអំពីវិបត្តិ ហិរញ្ញវត្ថុនៅក្រិក។ ថ្លែងមតិនៅទីក្រុង Athens លោក Macron បានប្រកាសថា៖ លោកគាំទ្រការផ្តើមគំនិតរបស់អាល្លឺម៉ង់អំពីការបង្កើតមូលនិធិរូបីយវត្ថុអឺរ៉ុប (EMF) ប៉ុន្តែ សង្កត់ធ្ងន់ថា៖ គោលដៅចុងក្រោយគឺត្រូវបង្កើតឡើងថវិការដោយ ឡែកនៃតំបន់ចាយប្រាក់អឺរូ (Eurozone)។ ប្រធានាធិបតីបារាំងក៏បានសម្តែង គោលបំណងបង្កើនកិច្ចសហប្រតិបត្តិការអឺរ៉ុបតាមរយៈការតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone និងសភា Eurozone ក៏ដូចជា ការបង្កើតថិវការឯករាជ្យសំរាប់តំបន់នេះដើម្បីបន្ធូរស្រាលឱនភាពសេដ្ឋកិច្ចនិងទប់ទល់ល្អថែមទៀតទៅនឹងវិបត្តិនា ពេលខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ