ប្រធានាធិបតីបារាំងមានគោលបំណងចង់ជំរុញការកែទម្រង់ EU
(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសម្ដែងក្តីសង្ឃឹមថាអឺរ៉ុបនឹងរកឃើញំគ៌ានៃ “ គម្រោងធំៗ មហិច្ឆតាធំៗ និងក្តីសុបិនធំ ៗ ” នៅពេលដែលសហភាពអឺរ៉ុប (EU) ចាប់ផ្តើមដំណើរការពិគ្រោះយោបល់ដ៏ទូលំទូលាយ សំដៅកំណត់អនាគតនៃប្លុក។
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ រ៉យទ័រ ) |
ថ្លែងមតិនៅថ្ងៃទី ៩ ឧសភា នៅទិវាអឺរ៉ុប ដែលជាព្រឹត្តិការណ៍បើកកិច្ចប្រជុំស្ដីពីអនាគតអឺរ៉ុបនៅទីក្រុង Strasbourg របស់បារាំងនោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើឲ្យមនុស្សគ្រប់រូបពិភាក្សាគ្នាលើបញ្ហាសំខាន់ៗទាំងអស់ ចាប់ពីព្រំដែនរបស់ EU រហូតដល់ស្ថានប័នថ្មី បណ្ដាគម្រោងវប្បធម៌ អប់រំ និងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រធានាធិបតី លោក Emmanuel Macron បានអំពាវនាវដល់ប្រជាជនអឺរ៉ុបសម្លឹងមើលសហរដ្ឋអាមេរិក ដើម្បីកំណត់ការអភិវឌ្ឍអនាគតឡើងវិញ។ ជំងឺរាតត្បាតកូវីដ ១៩ បានសរឲ្យឃើញថា EU ខ្វះ ឧបករណ៍ដែលមានប្រសិទ្ធភាព ដើម្បីឆ្លើយតបយ៉ាងរហ័សចំពោះស្ថានភាពអាសន្ននៅលើទ្វីបទាំងមូល។ EU រងការរិះគន់យ៉ាងខ្លាំងក្លានៅដើមឆ្នាំ ២០២១ ពីព្រោះយុទ្ធនាការចាក់វ៉ាក់សាំងបានចាប់ផ្តើមយឺតយ៉ាវជាង សហរដ្ឋអាមេរិកនិងអង់គ្លេស។អង្គប្រជុំគ្រោងនឹងធ្វើការសន្និដ្ឋានដើម្បីនាំចេញសេចក្ដីណែនាំស្ដីពីអនាគតរបស់អឺរ៉ុបនៅនិទាឃរដូវឆ្នាំ ២០២២ ខាងមុខ៕