ប្រធានាធិបតីបារាំងមានគោលបំណងចង់សាងសង់ ព្រះវិហារ Notre Dame ឡើងវិញក្នុងរយៈពេល ៥ ឆ្នាំ

(VOVWORLD) -ចរន្តរៃអង្គាសសម្រាប់ការសាងសង់ ព្រះវិហារ Notre Dame ប៉ារីសបានបន្តប្រព្រឹត្តិទៅនៅបារាំង។ គិតរហូតដល់ថ្ងៃទី ១៦ខែមេសា ប្រជាជនបារាំង និងបណ្ដាប្រទេសបានរៃអង្គាសទឹកប្រាក់ចំនួន ១១៤ លានអឺរ៉ូ តាមរយៈគេហទំព័រជា ផ្លូវការពីរ នៃមូលនិធិបេតិកភ័ណ្ឌបារាំង។
ប្រធានាធិបតីបារាំងមានគោលបំណងចង់សាងសង់ ព្រះវិហារ Notre Dame ឡើងវិញក្នុងរយៈពេល ៥ ឆ្នាំ - ảnh 1 ព្រះវិហារ Notre Dame

ក្នុងសុន្ទរកថាខ្លីនៅលើទូរទស្សន៍បារាំង ក្រោយពីអគ្គិភ័យនៅ ព្រះវិហារ Notre Dame នោះ នាយប់ថ្ងៃទី ១៦ខែមេសា  ប្រធានាធិបតីបារាំងលោក Emmanuel Macron បានដាក់ចេញគោលដៅស្ដារសំណង់នេះឡើងវិញ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លោក Emmanuel Macron បានសង្កត់ធ្ងន់ថា៖

“យើងជាប្រជាជាតិរបស់ជាងសំណង់ជំនាញ។ យើង ត្រូវសាងសង់សំណង់ ជាច្រើនឡើងវិញ។ ហេតុដូច្នេះហើយ យើងនឹងសាងសង់ព្រះវិហារ Notre Dame ឡើងវិញ ឲ្យស្រស់ស្អាតជាង ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ យើងអាចសម្រេចបានគោលដៅនេះ”។

គោលដៅពោលខាងលើរបស់ លោក Emmanuel Macron គឺជាការសាកល្បងធំមួយ ដោយសារកាលពីថ្ងៃទី ១៦ខែមេសា ក្រុមអ្នកជំនាញវប្បធម៌ និងអភិរក្សបារាំងបានអះអាងថាការស្ដារព្រះវិហារ Notre Dame ប៉ារីសឡើងវិញ នឹងមានភាពស្មុគស្មាញ និងអាចអូសបន្លាយក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយសារ ផ្នែកស្ថាបត្យកម្មធ្វើពីឈើ របស់ព្រះវិហារនោះត្រូវបានអគ្គីភ័យបំផ្លាញ។

ក្នុងពេលនេះ ចរន្តរៃអង្គាសសម្រាប់ការសាងសង់ ព្រះវិហារ Notre Dame ប៉ារីសបានបន្តប្រព្រឹត្តិទៅនៅបារាំង។ គិតរហូតដល់ថ្ងៃទី ១៦ខែមេសា ប្រជាជនបារាំង និងបណ្ដាប្រទេសបានរៃអង្គាសទឹកប្រាក់ចំនួន ១១៤ លានអឺរ៉ូ តាមរយៈគេហទំព័រជា ផ្លូវការពីរ នៃមូលនិធិបេតិកភ័ណ្ឌបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ