ប្រធានាធិបតីបារាំងរំងាប់អារម្ភសហគមន៍ជនឥស្លាមក្នុងប្រទេស

ប្រធានាធិបតីបារាំងរំងាប់អារម្ភសហគមន៍ជនឥស្លាមក្នុងប្រទេស - ảnh 1
ប្រធានាធិបតីបារាំងរំងាប់អារម្ភសហគមន៍ជនឥស្លាមក្នុងប្រទេស (AFP)


        Vovworld-ប្រធានាធិបតីបារាំងលោក Francois Hollande នាថ្ងៃទី១៥មករា​បាន
​អះអាងថា បារាំងគោរពជនឥស្លាមក្នុងនិងក្រៅប្រទេសក៏ដូចជាសាសនា​ជំនឿរបស់
សហគមន៍នេះ ទន្ទឹមនឹងនោះចាត់ទុកថា ជនឥស្លាមជាជនរងគ្រោះ​នៃ​ជំនឿជ្រុល
និយម។ លោកបានសង្កត់ធ្ងន់ថា ជនឥស្លាមនៅបារាំងមានសិទ្ធិ​និង​កាតព្វកិច្ចដូច
ជាពលរដ្ឋផ្សេងៗនិងត្រូវបានការពារ។ បារាំងក៏បានលើកឡើងវិធានការ​ថ្មីសំដៅ
បង្កើនកិច្ចសហប្រតិបត្តិការរវាងទ្វីបអឺរ៉ុបនិងប្រទេសអារ៉ាប់នៅ​មេឌីទេរាណេ ក្នុង
នោះអនុញ្ញាតឲ្យនិស្សិតអារ៉ាបជាច្រើនបានទៅរៀននៅ​បារាំង។ ប៉ុន្តែលោក Hollande
ក៏អះអាងដែរថា បារាំងជាប្រទេសមានសហគមន៍​ជន​ឥស្លាមច្រើនបំផុតនៅទ្វីបអឺរ៉ុប
ក៏មានទម្លាប់គោលការណ៍និងតំលៃដោយ​ឡែកដែលពលរដ្ឋសុទ្ធតែត្រូវបានគោរព
ក្នុងនោះសិទ្ធិសេរីភាពប្រជាធិបតេយ្យគឺមិនអាចផ្ទេរប្តូរនិងប្រទេសនេះគោរពសិទ្ធិ
សេរីភាពខាងបញ្ចេញមតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ