ប្រធានាធិបតីបារាំងលោក Emmanuel Macron បំពេញទស្សនកិច្ចការងារនៅចិនជាលើកដូបូង

(VOVWORLD) -នាល្ងាចថ្ងៃទី ៧ មករា ប្រធានធិបតីបារាំងលោក Emmanuel Macron បានចាកចេញពីរដ្ឋធានីប៉ារីស បំពេញដំណើរទស្សនកិច្ចការងារនៅចិនជាលើកដំបូង។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បំពេញទស្សនកិច្ចការងារនៅចិនជាលើកដូបូង - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron បំពេញទស្សនកិច្ចការងារនៅចិនជាលើកដូបូង 

នាល្ងាចថ្ងៃទី ៧ មករា ប្រធានធិបតីបារាំងលោក Emmanuel Macron បានចាកចេញពីរដ្ឋធានីប៉ារីស បំពេញដំណើរទស្សនកិច្ចការងារនៅចិនជាលើកដំបូង។

តាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ប្រធានាធិបតីបារាំងគឺជាថ្នាក់ដឹកនាំអឺរ៉ុបដំបូងគេទៅបំពេញទស្សនកិច្ចនៅចិន បន្ទាប់ពីមហាសន្និបាតបក្សកុម្មុយនិស្តចិនលើកទី ១៩ ដែលប្រព្រឹ្តត្តិទៅកាលពីខែតុលា ឆ្នាំ ២០១៧មក។ មុននោះ ថ្លែងមតិជាមួយមជ្ឈដ្ឋាន សារព័ត៌មាននាថ្ងៃទី ៥ មករាកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron មានអត្ថន័យសំខាន់ចំពោះទំនាក់ទំនងទ្វេភាគីចិន - បារាំង។ ក្នុងដំណើរទស្សនកិច្ច ៣ ថ្ងៃនោះ ប្រធានាធិបតីបារាំងគ្រោងនឹងជួបជុំជាមួយថ្នាក់ដឹកនាំចិន និងចូលរួមព្រឹត្តិការណ៍មួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ