ប្រធានាធិបតីបារាំងអះអាងថា NATO ខ្លាំងមាំមួនថែមទៀត បន្ទាប់ពីជំនួបកំពូល

(VOVWORLD) -នាថ្ងៃទី ១២ កក្កដា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអះអាងថា៖អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ខ្លាំងមាំមួនជាង បន្ទាប់ពីជំនួបកំពូលមួយដ៏តានតឹង ដែលបានគូសបញ្ជាក់តម្រូវការចំណាយខាងការពារជាតិថ្មីរបស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ 
ប្រធានាធិបតីបារាំងអះអាងថា NATO ខ្លាំងមាំមួនថែមទៀត បន្ទាប់ពីជំនួបកំពូល - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron

លោក Macron បានសង្កត់ធ្ងន់ថារាល់ការពិភាក្សានៅឯកិច្ចប្រជុំកំពូល NATO គឺ "នៅត្រឹមក្រិតមធ្យមនិងផ្អែកលើស្មារតីគោរព" ទោះបីជាប្រធានាធិបតីអាមេរិកបានរិះគន់តាមបណ្ដាញសង្គម Twitter មុននិងក្នុងក្នុងអំឡុងពេលសន្និសីទ ។យោងតាមលោកប្រធានាធិបតីបារាំង បានឲ្យដឹងថា៖ ក្នុងសន្និសីទកំពូលនាពេលថ្មីៗនេះ លោក Trump មិនដែលគំរាមកំហែងដោយផ្ទាល់អំពីការដកអាមេរិកចេញពីសម្ព័ន្ធភាពយោធាដែលមានអាយុកាល ៧០ ឆ្នាំនេះទេ។

មុននេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថាប្រធានាធិបតីអាមេរិកបានគំរាមកំហែងចាកចេញពីណាតូដោយសារការខ្វែងគំនិតជាមួយប្រទេសជាសមាជិកនានាអំពីការសន្យាសម្រេចគោលដៅចំណាយ 2% នៃ GDP លើវិស័យការពារជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ