ប្រធានាធិបតីប៉ូឡូញនិងលោកជំទាវភរិយាជួបសំណេះសំណាលជាមួយអតីតនិស្សិតវៀតណាមនៅប៉ូឡួញ

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០វិច្ឆិការបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងលោកជំទាវភរិយា លោកស្រី Agata Kornhauser –Duda តាមសេច ក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang នោះ នាយប់ថ្ងៃទី២៧វិច្ឆិកានៅទីក្រុងហាណូយ (វៀតណាម) ប្រធានាធិបតីប៉ូឡូញនិងលោកជំទាវភរិយាបានអញ្ជើញជួបសំណេះ សំណាលជាមួយអតីតនិស្សិត អ្នកស្រាវជ្រាវនិងសិក្ខាកាមវៀតណាមដែលធ្លាប់ សិក្សារៀនសូត្រនិងធ្វើការនៅប៉ូឡូញផងដែរ។
ប្រធានាធិបតីប៉ូឡូញនិងលោកជំទាវភរិយាជួបសំណេះសំណាលជាមួយអតីតនិស្សិតវៀតណាមនៅប៉ូឡួញ - ảnh 1ទិដ្ឋភាពនៃពិធី 

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានាធិបតី Andrzej Duda បានអះអាងថា អតីតនិស្សិតវៀតណាមគឺដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីរវាង វៀតណាមជាមួយប៉ូឡូញ។ លោកប្រធានាធិបតីប៉ូឡូញបានសង្កត់ធ្ងន់ថា ដំណើរ ទស្សនកិច្ចនេះរបស់លោកគឺក្នុងបំណង ពង្រឹងនិងពង្រីកថែមទៀត ទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ