ប្រធានាធិបតីប៉ាឡេស្ទីនជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ Hamas

ប្រធានាធិបតីប៉ាឡេស្ទីនជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ Hamas - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីនជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ Hamas(TTXVN)
(VOV)_នាថ្ងៃទី ៥ ឧសភា ប្រធានាធិបតីប៉ាឡេស្ទីន ​លោក Mahmud Abbas បាន ជួបសន្ទនាជាមួយមេដឹកនាំចលនាឥស្លាម Hamas Khaled Meshaal នៅទីក្រុង Doha
(ប្រទេសកាតា)។​ នេះគឺជាជំនួបសន្ទនា​ដើម​ដំបូង ​រវាងថ្នាក់ដឹកនាំទាំងពីររូបនេះ  ចាប់តាំងពីពេលភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ នា
ខែមេសាកន្លងទៅ។ ជំនួបសន្ទនានេះ ត្រូវ​បានដំណើការ ក្រោយពីពេល​ប្រធានាធិប
តីប៉ាឡេស្ទីន ​លោក Mahmud Abbas ចូលថ្វាយបង្គំគាល់ ព្រះមហាក្សត្រកាតា Sheikh
Tamin Bin Hamad Al Thani ។ នៅទីនេះ ភាគីទាំងពីរសុទ្ធតែសម្ដែងសុឆ័ន្ទះ​មានការ
​បោះ​ជំហានថ្មីក្នុងទំនាក់ទំនងដៃគូ។ ថ្នាក់ដឹកនាំទាំងពីររូបនេះ បានពិភាក្សាអំពី​បំរ៉ែបំរួលថ្មីៗ នៅប៉ាឡេស្ទីន រួមមានការព្រមព្រៀងសម្រុះសម្រួលរវាងភាគីទាំងពីរ 
Fatak និង Hamas ក៏ដូចជាការបង្កើតបរិយាកាសសកម្មមួយ​ដើម្បី​អនុវត្តការព្រមព្រៀង
នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ